ភ្លើងឆេះក្នុងហាងមីហិល៧យ៉ាងនៅខណ្ឌដង្កោ ផ្អើលសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ភ្លាមៗ

2021/07/21 09:01:07 pm        793

ភ្នំពេញ ៖ ភ្លើងឆាបឆេះនៅហាង មីហិល៧យ៉ាង បណ្ដាល​ឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួស ខណៈពេលកំពុងតែចម្អិនអាហារនៅក្នុងហាង បាន​បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង​សមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅហាង មីហិល៧យ៉ាង នៅតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានម្ចាស់ហាងឈ្មោះ ហូ លាង ភេទស្រី អាយុ៣៨ឆ្នាំ ។បុគ្គលិកក្នុងហាងខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមានចុងភៅ២ នាក់ បាន​ចម្អិនអាហារនៅក្នុងបន្ទប់បាយខាងក្រោយ ស្រាបតែឆាបដល់ធុងហ្គាស់ឆេះ​សម្ភារៈនៅ​បន្ទប់​ចង្ក្រានបាយ ពេលនោះបុគ្គលិក និងអ្នកមើលការខុសត្រូវក៏បានរត់ទៅជួយ បណ្ដាលឲ្យ​មនុស្សប្រុសស្រី៤នាក់រងរបួសរលាក់ស្មារ និងដៃ ជើង ត្រូវបានដឹកយកទៅ​​​សង្រ្គោះនៅ​មន្ទីពេទ្យឯកជន ។ ចំណែកភ្លើងនៅតែបន្តឆាបឆេះ និងមានផ្សែងហុយចេញមកខាងក្រៅ ភ្លាមៗនោះប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីជួយហៅរថយន្តពន្លត់អគ្គីភ័យចុះទៅបាញ់ពន្លត់ ។

ក្រោយពីបានទទួលបានព័ត៌មានថា មានអគ្គីភ័យឆាបឆេះនៅហាងមីហិល ៧ យ៉ាង​សមត្ថកិច្ច​ក៏បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដែលប្រចាំការនៅសាលាខណ្ឌដង្កោបានចុះទៅ ចំនួន ២គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ ចំនួន ១ គ្រឿង ទើបអណ្តាតភ្លើងរលត់ជាស្ថាពរ ។

តាមការបញ្ជាក់ពីមន្ត្រីពន្លត់អគ្គីភ័យ បានឲ្យដឹងថា ការឆាបឆេះនៅហាង មីហិល៧យ៉ាង នេះគឺដោយសារតែខាងចុងភៅធ្វើការធ្វេសប្រហែស ទើបធ្វើឲ្យមានការឆាបធុងហ្គាស់​ក៏មាន​អណ្ដាតភ្លើងឆេះបែបនេះ ។ របស់ដែលខូចខាត រួមមាន សម្ភារៈនៅបន្ទប់ចង្ក្រានបាយ​មួយ​ចំនួន និងមានរបួសមនុស្សប្រុសស្រី ៤នាក់ ក្នុងករណីអគ្គិភ័យខាងលើ មិនមានឆាបឆេះរាលដាលដល់​ផ្ទះប្រជាពលរដ្ឋអ្នកជិតខាងនោះទេ ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm