តម្លៃនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅហ្កាហ្សា ត្រូវប៉ាន់ស្មានថា មានចំនួន១៨,៥ពាន់លានដុល្លារអាមេរិក

2024/04/03 08:10:25 pm        353

របាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយធនាគារពិភពលោក និងអង្គការសហប្រជាជាតិបានឲ្យដឹងថា តម្លៃនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ១៨,៥ពាន់លានដុល្លារអាមេរិក។

របាយការណ៍ដែលត្រូវបានធ្វើឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបបង្ហាញថា តម្លៃនៃការខូចខាត គឺស្មើនឹង ៩៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)នៃតំបន់វេសបែង (West Bank) និងហ្កាហ្សាក្នុងឆ្នាំ ២០២២។

របាយការណ៍វាយតម្លៃការខូចខាតបណ្តោះអាសន្ន បានប្រើប្រាស់ប្រភពប្រមូលទិន្នន័យពីចម្ងាយ ដើម្បីវាស់វែងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែង ក្នុងវិស័យសំខាន់ៗដែលកើតឡើង នៅចន្លោះខែតុលា ឆ្នាំ ២០២៣ ដល់ចុងខែមករា ឆ្នាំ ២០២៤។

របាយការណ៍នោះ រកឃើញថា ការខូចខាតរចនាសម្ព័ន្ធប៉ះពាល់ដល់គ្រប់វិស័យនៃសេដ្ឋកិច្ច។ លំនៅដ្ឋានមានចំនួន ៧២ភាគរយនៃការខូចខាតសរុប។ ហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈដូចជាទឹក សុខភាព និងការអប់រំមាន ១៩ ភាគរយ ហើយការខូចខាតអគារពាណិជ្ជកម្ម និងឧស្សាហកម្មមានចំនួន ៩ភាគរយ។

របាយការណ៍ បានកត់សម្គាល់ថា កម្ទេចកម្ទីនិងបំណែកបាក់បែកប្រមាណ២៦លានតោន ត្រូវបានបន្សល់ទុក បន្ទាប់ពីការបំផ្លិចបំផ្លាញ ជាចំនួនដែលត្រូវបានគេប៉ាន់ប្រមាណថា ត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីយកចេញ។

របាយការណ៍នោះ ក៏បានបង្ហាញផងដែរថា ជាងពាក់កណ្តាលនៃចំនួនប្រជាជននៃតំបន់ហ្កាហ្សា គឺស្ថិតនៅស្ថានភាពគ្រោះទុរ្ភិក្ស ហើយប្រជាជនទាំងអស់ កំពុងជួបប្រទះនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ។ មនុស្សជាងមួយលាននាក់ គ្មានផ្ទះសម្បែង ហើយ៧៥ភាគរយនៃប្រជាជន ត្រូវបានផ្លាស់ទីលំនៅ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm