ភាគីថៃ ប្តេជ្ញាចិត្តបន្តការសាងសន្តិភាព និងការអភិវឌ្ឍរួមគ្នារវាងថៃ-កម្ពុជា

2024/04/03 09:24:21 pm        553

ភ្នំពេញ៖ ស្ថានទូតថៃប្រចាំកម្ពុជា ដឹកនាំដោយឯកឧត្តម ឈើតគៀត អត្ថាករ ឯកអគ្គ​រាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា រួមជាមួយវិស័យឯកជន និងសហគមន៍ថៃនៅកម្ពុជា បានរៀបចំកម្មវិធីសប្បុរសធម៌ CSR ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងគោលបំណងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គម​ថ្នាក់ក្រោមជាតិរបស់កម្ពុជា ដើម្បីឲ្យប្រជា​ជន​នៃប្រទេ​សទាំង​ពីរ​រីក​ចម្រើន​ទាំង​ផ្នែក​សេដ្ឋកិច្ច និងសង្គមព្រមៗគ្នា។

យោងតា​ផេកផ្លូវការរបស់ស្ថានទូតថៃប្រចាំកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ​២០២៤​កន្ល​ងទៅនេះ ស្ថានឯកអគ្គរាជទូតថៃ បានដឹកនាំក្រុមហ៊ុនឯកជនថៃ ដែល​កំពុង​បណ្ដាក់​ទុន​វិនិយោគ​នៅ​ក្នុងប្រទេសកម្ពុជាចំនួនជាង ១៥ក្រុមហ៊ុន ព្រមទាំងការិយាល័យ​ផ្សេងៗ​របស់​ស្ថាន​ទូត​ថៃ បានរួមគ្នាឧបត្ថម្ភគាំទ្រដល់សាលាបថមសិក្សាទួលត្នោតថ្មី រួមទាំង​មជ្ឈ​មណ្ឌល​សិក្សា​សហគមន៍​ទួល​ត្នោត​ថ្មី ដែលស្ថានទូតថៃតែងតែងរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការបរិច្ចាគ​ជារបស់​របរ​ប្រើប្រាស់ចាំបាច់នៅក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងខេត្ត និងថ្នាក់​ក្រោម​របស់​កម្ពុជា ព្រមទាំងបាននាំយកគ្រឿង​ឧបភោគ​បរិភោគ​ដែល​ចាំបាច់​ប្រគល់​ជូន​ដល់​សាលា​បឋម​សិក្សា​ និង​មជ្ឈមណ្ឌល​ខាងលើ ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តជូន​ដល់​បុគ្គលិក​សិក្សា​ខាង​លើ។

ឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងក្នុងបណ្តាញសង្គមនេះថា គណៈ​ប្រតិភូ​ថៃសង្ឃឹម​យ៉ាងមុតមាំថា តាមរយៈកម្មវិធីសប្បុរសធម៌នេះ និងជួយបន្តនូវ​ទំនាក់​ទំនង​ល្អរ​វាង​ប្រជាជន​នៃប្រ​ទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតខ្លាំងឡើងថែមទៀត ក៏ដូចជាជំរុញ​ការ​អភិវ​ឌ្ឍ​សេដ្ឋកិច្ច និងសង្គមទៅព្រមៗគ្នា។ លើសពីនេះ នឹងជាចំណែក​មួយ​នៅ​ក្នុង​ការ​ជួយ​គាំទ្រ​ដល់​សកម្មភាព​ការ​សិក្សាអប់រំរបស់ខេត្តស្ទឹងត្រែង អាចអភិវឌ្ឍធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ដែល​ជា​អនាគតដ៏សំខាន់របស់ខេត្ត បន្តទៀត។

បន្ថែមលើនេះ ឯកឧត្តម បានឆ្លៀតឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់​អំពី​សក្តា​នុភាព​នៃ​កិច្ច​សហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាង​ថៃ​ និង​កម្ពុជា ឲ្យកាន់តែខ្លាំងឡើងថែមទៀត ដោយនៅក្នុងឱកាសនេះដែរ ឯកឧត្តមក៏​បាន​ដឹកនាំ​វិស័យ​ឯកជន​ថៃរួមគ្នាស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ព្រមទាំងបានធ្វើដំណើរទស្សនកិច្ចទំនប់វារីអគ្គសនីសេសានក្រោម ២ (Hydro Power Lower Sesan 2) និងបា​ន​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​កាន់​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហាន​ផង​ដែរ (Koh Han Community Based Ecotourism)៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm