រថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ប្រគល់ជូនអង្គភាពសេនាតេជោ និងមណ្ឌលសុខភាពព្រៃនប់

2024/04/03 09:40:19 pm        56

ភ្នំពេញ ៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & ម៉ូន និងអ្នកឧកញ៉ា សុខ វណ្ណា បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនទៅក្រុមការងារ អង្គភាពសេនាតេជោ (វិមាន ឈ្នះ ឈ្នះ) និងមណ្ឌលសុខភាពព្រៃនប់ ខេត្តព្រសីហនុ ។ ក្នុងនោះ លោក លឹម វាសនា ដែលជាសប្បុរសជន បានបរិច្ចាគថវិកាចំនួន ៤ពាន់ដុល្លារ តាមរយៈអ្នកឧកញ៉ាបណ្ឌិត ជា រតនាផងដែរ ។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានអោយដឹងថា រថយន្តគិលានសង្គ្រោះបន្ទាន់ ទាំង ២គ្រឿងនេះបានបំពាក់ទៅដោយសម្ភារៈបរិក្ខារពេទ្យសង្គ្រោះកំប្លេ សម្រាប់ចល័តអន្តរាគមន៍សង្គ្រោះបន្ទាន់នានា។ រថយន្តសង្គ្រោះបន្ទាន់ដ៏ទំនើប និងថ្លីសន្លាង ទី៦០ និង៦១ ដែលសម្ដេចទាំងទ្វេ បន្តផ្ដល់ជូន តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងសប្បុរសជននានា នឹងក្លាយជាប្រយោជនសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក៏ដូចជាជនរងគ្រោះ ដែលជួបឧប្បវហេតុ ឬមានតម្រូវការចាំបាច់ប្រើប្រាស់។ អ្នកឧកញ៉ា បន្ថែមថា សូមអោយអង្គភាពទាំង២ ចូលរួមថែរក្សារថយន្តទាំងនេះ ឱ្យបានល្អទាំងអស់គ្នា ជាពិសេសសូមកុំមានការរើសអើងក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក គ្មានការប្រកាន់និន្នាកានយោបាយណាមួយ ត្រុវសង្គ្រោះពលរដ្ឋគគ្រប់គ្នា ស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន។

 តំណាងអង្គភាពទាំង២ ដែលបានទទួលរថយន្តសង្គ្រោះបន្ទាប់ក៏បានថ្លែងអំណរគុណចំពោះសម្តេចទាំងទ្វេរ ដែលតែងតែគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋទូទាំប្រទេសប្រទេស ពិសេសក្នុងវិស័យសុុខាភិបាល។ ក្រៅពីការកសាង មណ្ឌលសុខភាពស្ទើគ្រប់ឃុំ សង្កាត់ មន្ទីពេទ្យបង្អែកតាមស្រុក ក៏ដូចជាមន្ទីពេទ្យកម្រិតតំបន់ និងថ្នាកជាតិហើយ នោះ ក៏នៅតេគិតគូរដល់ពលរដ្ឋនៅតំបន់ជាច្រើនទៀតដែលមានតម្រូវចាំបាច់បន្ថែម។ 

គួររំឮកដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្រសួងការពារជាតិ រួមទាំង អ្នកឧកញ៉ាបណ្ឌិត ជា រតនា, លោកឧកញ៉ា សុខ វណ្ណា និងនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋានជាច្រើនរូបផ្សេងទៀត ក៏ទើបតែប្រគល់រថយន្តគិលានសង្គ្រោះបន្ទាន់គ្រឿងទី៥៩ របស់សម្ដេចតេជោ ហ៊ុន សែន នាយក និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលហ្វឹកហ្វឺន កងកម្លាំងជំនាញការពារព្រំដែន ស្ថិតក្នុងភូមិសាស្ត្រឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ផងដែរ ៕ អត្ថបទ៖ សូដាវណ្ណ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        56
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm