អ៊ីរ៉ង់និងអ៊ីស្រាអែល មានប្រវត្តិយូរឆ្នាំនៃការវាយប្រហារដោយសម្ងាត់

2024/04/03 11:21:08 pm        483

អស់ជាច្រើនទស្សវត្សរ៍មកហើយ អ៊ីស្រាអែលនិងអ៊ីរ៉ង់ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមស្រមោល នៅទូទាំងមជ្ឈិមបូព៌ា ដោយការវាយប្រហារតាមផ្លូវគោក សមុទ្រ ផ្លូវអាកាស និងតាមអ៊ីនធឺណិត។

ប្រទេសអ៊ីរ៉ង់ បានប្រើប្រាស់ភ្នាក់ងារបរទេសយ៉ាងទូលំទូលាយ ដើម្បីវាយប្រហារផលប្រយោជន៍អ៊ីស្រា   អែល ខណៈដែលការវាយប្រហារកំណត់គោលដៅលើមេដឹកនាំយោធាអ៊ីរ៉ង់ និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ គឺជាផ្នែកសំខាន់នៃយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងរដ្ឋធានីដាម៉ាសរបស់ស៊ីរី ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ី  រ៉ង់បីនាក់កាលពីថ្ងៃចន្ទ គឺជាការវាយប្រហារដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដោយបង្កើនការភ័យខ្លាចនៃការប្រឈមមុខដាក់គ្នាកាន់តែធំឡើង។ ការវាយប្រហារបែបនោះ នឹងមានគ្រោះថ្នាក់ជាពិសេសនៅក្នុងតំបន់ដែលមានភាពចលាចលរួចទៅហើយ នៅលើខ្សែត្រៀមជាច្រើន រួមទាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្ទ្រីប ការប៉ះទង្គិចគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា (Hezbollah) និងការវាយប្រហារដោយកងជីវពលហ៊ួទីនៅប្រទេសយេម៉ែនប្រឆាំងនឹងផលប្រយោជន៍របស់លោកខាងលិច នៅក្នុងសមុទ្រក្រហម។ ការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែល និង  អ៊ីរ៉ង់ក៏នឹងប្រថុយនឹងការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកផងដែរ ដោយសារតែវត្តមានរបស់ទាហានអាមេរិកនៅក្នុងតំបន់នេះ។

ការធ្វើឃាតលោកឧត្តមសេនីយ៍ កាសែម សូឡេម៉ានី (Qassem Soleimani) មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ី  រ៉ង់ ដែលប្រឈមមុខនឹងបរទេស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក នៅទីក្រុងបាកដាដ ត្រូវបានស្វាគមន៍ដោយក្តីពេញចិត្ត នៅក្នុងប្រទេសអ៊ីស្រាអែល។

ចំណែកអ៊ីរ៉ង់ បានវាយបកវិញដោយការវាយប្រហារលើមូលដ្ឋានពីរ ក្នុងប្រទេសអ៊ីរ៉ាក់ ដែលមានទាហានអាមេរិកយ៉ាងច្រើនដោយមីស៊ីល បានបង្កឲ្យបុគ្គលិកយោធាអាមេរិកប្រហែល ១០០នាក់ រងរបួស។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm