កោះតៃវ៉ាន់៖ កិច្ចប្រឹងប្រែងជួយសង្គ្រោះនៅបន្ត បន្ទាប់ពីរញ្ជួយដី

2024/04/03 11:30:41 pm        230

កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងធ្វើឡើងនៅកោះតៃវ៉ាន់ បន្ទាប់ពីរញ្ជួយដីដ៏មានឥទ្ធិពល វាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតកោះ នៅថ្ងៃពុធនេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧ នាក់ ស្លាប់។ រញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រ បានបណ្តាលឱ្យអគារជាច្រើនបាក់រលំនៅក្នុងទីក្រុង ហ័រលៀន(Hualien) ជាទីក្រុងនៅជិតចំណុចកណ្តាលបំផុតនៃការរញ្ជួយដី។ រំញ័រខ្លាំងបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារកោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំមកនេះ ក៏ត្រូវបានគេដឹងកើតឡើងនៅតំបន់ភ្នំរបស់កោះតៃវ៉ាន់ ដែលត្រូវបានរញ្ជួយដោយមានបំណាក់ដីធំៗ។ នៅរដ្ឋធានីតៃប៉ិ វីដេអូ បានបង្ហាញឱ្យឃើញអគារដែលមានរំញ័រខ្លាំង។

ទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិបាននិយាយថា មនុស្សជាង៧០០នាក់បានរងរបួស និងច្រើននាក់ជាប់នៅក្នុងអគារ និងផ្លូវរូងក្រោមដីនៅជុំវិញទីក្រុង។

នៅទីក្រុងតៃប៉ិ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីអគារលំនៅឋានបាក់រលំ ហើយមនុស្សជាច្រើនត្រូវបានជម្លៀសចេញពីលំនៅឋាននិងសាលារៀនរបស់ពួកគេ។

យោងតាមវីដេអូ ដែលចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក TVBS បានឱ្យដឹងថា ផលប៉ះពាល់នៃការរញ្ជួយដីនេះបំផ្លាញរថយន្ត និងធ្វើឲ្យខ្ចាត់ខ្ចាយរបស់របរនៅខាងក្នុងហាង។ ការកាត់ផ្តាច់ថាមពលអគ្គិសនី និងការដាច់បណ្តាញអ៊ីនធឺណិត ត្រូវបានរាយការណ៍នៅទូទាំងកោះ។

ការរញ្ជួយដីនៅថ្ងៃពុធនេះ បានវាយប្រហារក្នុងជម្រៅ ១៥,៥ គីឡូម៉ែត្រ ហើយបានបណ្តាលឱ្យមានការរញ្ជួយយ៉ាងហោចណាស់ប្រាំបួនលើក ក្នុងកម្រិត៤រ៉ិចទ័រ ឬច្រើនជាងនេះ។ យោងតាមការស្ទង់ ភូមិសាស្ត្រសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ១៨គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុង ហ័រលៀន( Hualien) ។

កាលពីខែកញ្ញាឆ្នាំ ១៩៩៩ ការរញ្ជួយដីកម្រិត ៧,៦ រិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ បណ្តាលឲ្យមនុស្ស ២.៤០០នាក់ស្លាប់ និងបំផ្លាញអគារចំនួន ៥.០០០ខ្នង ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm