Liverpool លក់​ខ្សែបម្រើ​ស៊ែ​ប​មិនសូវ​បាន​លេង​ម្នាក់​ឱ្យ Porto បាន​តម្លៃ ១០.៥​លាន​ផោន​

2021/07/21 02:57:47 pm        115

​បាល់ទាត់៖ ​ក្លិប​ព័រទុយហ្កាល់ FC Porto បាន​សំរេច​ក្នុង​ការ​នាំ​យក​ខ្សែបម្រើ​សញ្ជាតិ​ស៊ែ​ប Marko Grujic ពី​ក្រុម​ហង្ស​ក្រហម Liverpool ក្នុង​តំលៃ ១០.៥​លាន​ផោន បន្ទាប់ពី​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល​នៅ​ព័រទុយហ្កាល់​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។

​​កីឡាករ​ជំរើសជាតិ​ស៊ែ​ប​វ័យ ២៥​ឆ្នាំ​រូប​នេះ​បង្ហាញខ្លួន​បាន ២៨​ប្រកួត​ឱ្យ Porto ដែល​រួមមាន ៨​ប្រកួត​នៅ UEFA Champions League ក្នុង​រយៈពេល​ពេញ​មួយ​រដូវ​កាល​ខ្ចី​ពី Liverpool​។ Marko Grujic គឺជា​កីឡាករ​ដំបូង​ដែល​មកកាន់ Liverpool ក្រោម​ការដឹកនាំ​របស់​លោក Jurgen Klopp កាលពី​ឆ្នាំ​២០១៦ ផ្ទេរ​ពី​ក្លិប​ស៊ែ​ប Red Star Belgrade ក្នុង​តំលៃ ៥.១​លាន​ផោន​។ ​តែ Grujic បង្ហាញខ្លួន​ឱ្យ Liverpool ត្រឹម ១៦ប្រកួត​ប៉ុណ្ណោះ មុន​ពេល​ចាកចេញ​ទៅកាន់ Cardiff City, Hertha Berlin និង Porto ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​

ក្រៅពី Marko Grujic, Liverpool គ្រោង​នឹង​លក់​ចេញ​កីឡាករ ២៣ឆ្នាំ Taiwo Awoniyi ផងដែរ​។ ​​កីឡាករ​នី​ហ្សេ​រី​យ៉ា​រូបនេះ​បាន​ចំណាយពេល​ពេញ​មួយ​រដូវ​កាល ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ផង​ដែរ​នៅ​ក្លិប​អាល្លឺម៉ង់ Union Berlin រដូវ​កាល​មុន​បង្ហាញខ្លួន​បាន ២២ប្រកួត​រកបាន ៥គ្រាប់​។ Union Berlin ក៏​កំពុង​ចរចា​ផងដែរ​ក្នុង​ការទិញ​ផ្តាច់​កីឡាករ​វ័យ ២៣ឆ្នាំ​រូបនេះ​ពី Liverpool​។ ​​Taiwo Awoniyi បានមក​ដល់ Liverpool តាំងពី​ឆ្នាំ២០១៥ តែ​មិនដែល​បានបង្ហាញ​ខ្លួន​ឱ្យ Liverpool សូម្បី​មួយ​ប្រកួត ពោលគឺ​បាន​ត្រឹម​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ទៅកាន់ Frankfurt, NEC Nijmegen, Royal Excel Mouscron, Gent, Mainz និង Union Berlin៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        70
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        82
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        173

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm