ការប្រកាសអាសន្នពីរលកស៊ូណាមិរបស់ជប៉ុន ធ្វើឲ្យប្រជាពលរដ្ឋរត់រកទីទួលខ្ពស់ និងលុបចោលជើងហោះហើរ

2024/04/03 11:34:18 pm        222

ប្រជាពលរដ្ឋរស់នៅខេត្តភាគនិរតី Okinawa ប្រទេសជប៉ុន បានរត់រកទីទួលខ្ពស់នៅថ្ងៃពុធនេះ ក្រោយការរញ្ជួយដីនៅកោះតៃវ៉ាន់ បង្កឲ្យមានការព្រមានពីរលកស៊ូណាមិ ។

វីដេអូដែលទទួលបានពីទីក្រុង Naha ដែលជាទីក្រុងធំបំផុតរបស់ខេត្ត Okinawa ឃើញមនុស្សនាំគ្នាឡើងតាមកាំជណ្តើរដើម្បីគេចចេញពីការព្រមានចំពោះរលកស៊ូណាមិកម្ពស់ ៣ម៉ែត្រ ។

ទោះបីជាយ៉ាងណាក៏ដោយ រលកទាបៗកម្ពស់ ៣០សង់ទីម៉ែត្រប៉ុណ្ណោះ ត្រូវបានគេរកឃើញមាននៅកោះ Ishigaki ដែលស្ថិតនៅចម្ងាយប្រហែល ៣០០គ.មភាគខាងកើតកោះតៃវ៉ាន់ ។

រញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រ បានបណ្តាលឲ្យអគារជាច្រើនខ្នងបាក់រលំនៅក្នុងទីក្រុង Hualienជាទីក្រុងនៅជិតចំណុចកណ្តាលបំផុតនៃការរញ្ជួយដី ។ 

រំញ័រខ្លាំងបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារកោះតៃវ៉ាន់ក្នុងរយៈពេល២៥ឆ្នាំមកនេះ ក៏ត្រូវបានគេដឹងថាបានកើតឡើងនៅតំបន់ភ្នំរបស់កោះតៃវ៉ាន់ ដែលបណ្តាលឲ្យមានបំណាក់ដីធំៗ ។ 

សូមបញ្ជាក់ថា ការរញ្ជួយដីគឺជារឿងធម្មតានៅក្នុងប្រទេសជប៉ុន ដែលជាតំបន់សកម្មបំផុតមួយរបស់ពិភពលោក។ ប្រទេសជប៉ុនមានចំនួនប្រហែលមួយភាគប្រាំនៃការរញ្ជួយដីនៅលើពិភពលោកដែលមានកម្រិត៦រ៉ិចទ័រ ឬខ្ពស់ជាងនេះ ។  

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២១កន្លងទៅ តំបន់ឆ្នេរសមុទ្រភាគខាងជើង ត្រូវបានអង្រួនដោយរញ្ជួយដីកម្រិត៩រ៉ិចទ័រ ជាការរញ្ជួយខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន និងមានរលកស៊ូណាមិដ៏ធំ ។ 

ព្រឹត្តិការណ៍ទាំងនោះ បានបង្កឲ្យមានជាវិបត្តិនុយក្លេអ៊ែរដ៏ធ្ងន់ធ្ងរបំផុតរបស់ពិភពលោក ចាប់តាំងពីគ្រោះមហន្តរាយរោងចក្រនុយក្លេអ៊ែរ Chernobyl របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៦ មេសា ឆ្នាំ១៩៨៦ ៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm