គ្រោះថ្នាក់ផ្ទុះឆេះទូកដឹកទំនិញនៅកណ្ដាលសមុទ្រ ស្លាប់មនុស្សម្នាក់ និងរងរបួសជាច្រើននាក់

2021/07/21 02:57:17 pm        660

ព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍កណ្ដាលសមុទ្រ ផ្ទុះឆេះទូកខិ (ទូករត់ដ) ដឹកទំនិញ និងមនុស្សទៅ-មកក្រុងកោះរ៉ុង និងក្រុងព្រះសីហនុ ប​ណ្ដាល​ឲ្យមនុស្ស​ម្នាក់ស្លាប់ និងរងរបួស​ជាច្រើននាក់ នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១។

អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង លោក នួន ប៊ុនថុល ប្រាប់ឱ្យដឹងថា ក្រោយពីទទួលដំណឹង​ថាទូកខិ (ទូករត់ដ) ដែលជាកម្មសិទ្ធរបស់ប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្ដព្រះសីហនុ ដឹកទំនិញនិងមនុស្សទៅក្រុងព្រះសីហនុ ស្រាប់តែរត់បានកន្លះម៉ោង​ដល់កណ្ដាលមុទ្រ ក៏​កើតមានករណីផ្ទុះឆេះ ហើយលោកក៏បញ្ជាឱ្យអូប័រល្បឿនលឿន​ចេញ​អន្តរាគមន៍ភ្លាមៗ សង្រ្គោះបានមនុស្សទាំងអស់ទាន់ពេលវេលា ព្រមទាំងទូកបងប្អូនប្រជានេសាទ ដែលនៅក្បែរនោះ ក៏បានចូលជួយសង្គ្រោះពន្លត់ភ្លើង ។ ប៉ុន្តែជាអកុសល មានបងស្រីម្នាក់​គាត់​បានបាត់បងជីវិតទៅហើយ ដោយសារគាត់មានរោគជំងឺបេះដូង។

លោក បន្ដថា​ ទូកនេះ មានម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ​កោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ តាមការបំភ្លឺរបស់តៃកុងទូក ករណីឆេះទូកដឹទំនិញ នៅលើទូកមានដឹកមនុស្សចំនួន ១១នាក់ បានចេញដំណើ​ពីផែ​សហគមន៍​ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ លុះធ្វើដំណើរដល់កន្លែងកើតហេតុ ម៉ាស៊ីនទូក បានបែកធ្លាយទុយោប្រេង​ប៉ះ​នឹងបំពង់​ស៊ីម៉ាំង​ម៉ាស៊ីនទូក​ ក៏​បណ្តាលឱ្យឆាបឆេះភ្លើងនេះឡើង។

ករណីនេះ បង្កគ្រោះថ្នាក់ស្លាប់មនុស្យចំនួន០១នាក់ ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ ៥០ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងរងបួសចំនួន ០៦នាក់ (របួសធ្ងន់ម្នាក់ ប្រុសតៃកុងទូក) ព្រមទាំងឆេះកន្ទុយទូកខាងក្រោយ និងសម្ភារៈមួយចំនួន។

លោក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរតាមសមុទ្រ ជាពិសេសប្រជានេសាទ សូមធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន (ទូក) ឱ្យបានត្រឹមត្រូវ និងត្រូវមាន​អាវពោង​សុវត្ថិភាព ព្រមទាំងវិទ្យុទាក់ទងឱ្យបានគ្រប់គ្រាន់ដើម្បី​ការពារនូវគ្រោះថ្នាក់​ជាយថាហេតុអ្វីមួយ​កើតឡើង ដែលបងប្អូនអាចហៅការជួយសង្គ្រោះបានទាន់ពេលវេលា៕

ដោយ៖ ប៊ុនថា

អត្ថបទដែលទាក់ទង

អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
2026/02/28 01:26:34 pm        1
បេសកកម្មការទូតរបស់សម្តេចធិបតី​ធ្វើឲ្យ​អន្តរជាតិ​បាន​ដឹង​​ច្បាស់​ពី​អំពើ​ឈ្លាន​ពាន​របស់​ថៃ និង​ជំហរ​​របស់​កម្ពុជាចង់​​ដោះស្រាយ​​បញ្ហាព្រំដែនជាមួយថៃ​ដោយសន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់​​អន្តរជាតិ
2026/02/28 01:10:02 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង ៤ពាន់​គ្រួសារ នៅខេត្តកំពង់ស្ពឺ
2026/02/28 01:00:02 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យន្តហោះយោធាធ្លាក់នៅបូលីវី បានសម្លាប់មនុស្ស ១៥នាក់ និងយ៉ាងតិច ៣០នាក់ រងរបួស

2026/02/28 01:32:49 pm
​អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
2026/02/28 01:26:34 pm
​បេសកកម្មការទូតរបស់សម្តេចធិបតី​ធ្វើឲ្យ​អន្តរជាតិ​បាន​ដឹង​​ច្បាស់​ពី​អំពើ​ឈ្លាន​ពាន​របស់​ថៃ និង​ជំហរ​​របស់​កម្ពុជាចង់​​ដោះស្រាយ​​បញ្ហាព្រំដែនជាមួយថៃ​ដោយសន្តិវិធី ស្រប​តាម​គោលការណ៍​ច្បាប់​​អន្តរជាតិ
2026/02/28 01:10:02 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំពេទ្យ TYDA ពិនិត្យព្យាបាលជំងឺពលរដ្ឋជាង ៤ពាន់​គ្រួសារ នៅខេត្តកំពង់ស្ពឺ
2026/02/28 01:00:02 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ប្រាប់​ទៅ​អាយឆា​អំពី​ការ​វាយ​ប្រហារ​ជា​លើក​ទីពីរ​របស់​យោធា​ថៃ​មក​លើ​កម្ពុជា
2026/02/28 11:59:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/27 04:58:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/27 09:59:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/28 05:32:37 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am