រុស្ស៊ី ទាមទារចម្លើយពីលោកខាងលិចជុំវិញការបំផ្ទុះបំពង់បង្ហូរប្រេងNord Stream

2024/04/04 12:15:02 am        319

ការិយាល័យអគ្គរដ្ឋអាជ្ញារបស់រុស្ស៊ី បានសរសេរទៅកាន់ប្រទេសលោកខាងលិច ដោយស្នើឲ្យពួកគេគោរពកាតព្វកិច្ចអន្តរជាតិ ក្នុងការផ្តល់យុត្តិធម៌ ខណៈដែលពួកគេ ស៊ើបអង្កេតការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream និង «អំពើភេរវកម្ម» នៅក្នុងប្រទេសរុស្ស៊ី។

ទីក្រុងមូស្គូ បានបង្ហាញពីការខកចិត្តរបស់ខ្លួនចំពោះលក្ខណៈដែលមិនអាចសន្និដ្ឋានលើការស៊ើបអង្កេតដោយមហាអំណាចបរទេសមួយចំនួន ក្នុងការផ្ទុះនៅក្នុងខែកញ្ញាឆ្នាំ ២០២២ លើបំពង់បង្ហូរប្រេងដែលត្រូវបានបង្កើតឡើង ដើម្បីបង្ហូរឧស្ម័នរុស្ស៊ី ទៅកាន់អឺរ៉ុបខាងលិច។

ប្រទេសដាណឺម៉ាក បានទម្លាក់ការស៊ើបអង្កេតរបស់ខ្លួន នៅក្នុងខែកុម្ភៈ បន្ទាប់ពីស៊ុយអែត បានបិទការស៊ើបអង្កេតរបស់ខ្លួន ហើយបានប្រគល់ភ័ស្តុតាងដែលខ្លួនបានរកឃើញ ទៅឲ្យអ្នកស៊ើបអង្កេតអាល្លឺម៉ង់។

អគ្គរដ្ឋអាជ្ញារុស្ស៊ី បាននិយាយថា លិខិតទាំងនោះ ត្រូវបានផ្ញើទៅកាន់ប្រទេសកោះស៊ីប បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បន្ទាប់ពីសមាជិកសភា និងឥស្សរជនរុស្ស៊ី បានស្នើសុំព័ត៌មានអំពីការស៊ើបអង្កេតនេះ។

ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនចង់ដឹងអំពីការចូលរួមដែលអាចកើតមានរបស់បុគ្គល និងអង្គការ ក្នុងការបង្កើត និងផ្តល់មូលនិធិដល់សកម្មភាពភេរវកម្មមួយចំនួន នៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជាការបំផ្ទុះបំពង់     បង្ហូរប្រេង Nord Stream ផងដែរ។

ប្រទេសនេះ មិនបាននិយាយឲ្យច្បាស់ពីការវាយប្រហារកាលពីខែមុន លើសាលប្រគុំតន្ត្រី នៅទីក្រុងមូស្គូដែលមនុស្សជាង ១៤០ នាក់ត្រូវបានសម្លាប់។ វិមានក្រឹមឡាំង បានភ្ជាប់វាទៅនឹងអ៊ុយក្រែន ខណៈពេលដែលនិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយក្រុមឥស្លាមនិយម។ អ៊ុយក្រែនបដិសេធរាល់ តួនាទីណាមួយ ក្នុងការវាយប្រហារនេះ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm