ផ្សារចំនួន៣ទីតាំងនៅស្រុករមាសហែក និងស្រុកស្វាយទាប ត្រូវបានបិទបណ្តោះអាសន្ន ក្រោយរកឃើញវិជ្ជមានកូវីដ១៩ នៅលើក្រុមអាជីវករ

2021/07/21 11:52:04 pm        2.5 K

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង ធ្វើការបិទផ្សារចំនួន៣ទីតាំងនៅស្រុករមាសហែក និងស្រុកស្វាយទាប រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០០ ថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី ៣ខែ សីហា ឆ្នាំ២០២១ បន្ទាប់ពីក្រុមការងារស្រាវជ្រាវរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅលើក្រុមអាជីវករមួយចំនួននៅក្នុងផ្សារទាំងនោះ។

ផ្សារចំនួន៣ទីតាំង រួមមាន ៖ ផ្សារកំពង់ត្រាច ភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ផ្សារប្រសូតិ១ និងផ្សារថូម៉ាស់ ស្ថិតនៅក្នុងភូមិប្រសូត១ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ។

ជុំវិញការបិទផ្សារបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ឱកាសឲ្យក្រុមការងារផ្សារធ្វើអនាម័យសំអាតបរិស្ថាន បន្ទាប់ពីក្រុមការងារ​ស្រាវជ្រាវ​បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ទៅលើក្រុមអាជីវករ​ប្រកបរបរក្នុងផ្សារទាំងបីខាងលើនោះ។ លោក អ៊ុង សា អភិបាលរងស្រុកស្វាយទាប​ បានអំពាវនាវដល់ពលរដ្ឋដែលពាក់ព័ន្ធជាមួយ​នឹង​ក្រុងអាជីវករក្នុងផ្សារទាំងបីខាងលើនេះ ប្រញាប់រួសរាន់​ទៅប្រឹក្សា​ជាមួយ​ក្រុមគ្រូពេទ្យ​ពិសេស​យកសំណាក​រកមេរោគកូវីដ១៩ ឲ្យបានទាន់ពេលដើម្បី ធ្វើការព្យាបាលជំងឺក្នុងករណីរកឃើញ​មេរោគកូវីដ១៩ ដោយប្រការណាមួយ សំដៅធ្វើការ​បញ្ចៀស​ការគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង និងគ្រួសារ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចាប់គិតពីថ្ងៃទី១៣ ខែកុម្ភៈ ដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ នេះស្វាយរៀង មានពលរដ្ឋខ្មែរ និងជនបរទេសរង វិជ្ជមានជំងឺមានកូវីដ១៩ ចំនួនជាង៤ពាន់នាក់ ស្លាប់ចំនួនជាង ៤០នាក់ព្យាបាលជំងឺកូវីដ១៩ ឱ្យជាសះស្បើយបានចំនួនជាង ៣ពាន់នាក់ ខណៈដែលពលរដ្ឋ និងកម្មករចំនួនជាង ៧០០នាក់ បាន​និងកំពុងបន្តធ្វើការព្យាបាលជំងឺ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

អត្ថបទ ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm