អ្នកស្លាប់ឡើងដល់៩នាក់ ៥០នាក់បាត់ខ្លួន និងជាង១.០០០នាក់របួសក្នុងគ្រោះរញ្ជួយដីខ្លាំងបំផុតក្នុងពេល២៥ឆ្នាំ នៅតៃវ៉ាន់

2024/04/04 03:17:10 pm        466

ការរញ្ជួយដីធ្ងន់ធ្ងរសបំផុតរបស់កោះតៃវ៉ាន់ក្នុងរយៈពេលយ៉ាងហោចណាស់ ២៥ ឆ្នាំចុងក្រោយនេះ បានសម្លាប់មនុស្ស៩នាក់កាលពីថ្ងៃពុធនិងជាង១.០០០នាក់ បានរងរបួស ខណៈកម្មករ៥០នាក់ ដែលកំពុងធ្វើដំណើរតាមរថយន្តក្រុងទៅកាន់សណ្ឋាគារក្នុងឧទ្យានជាតិមួយ បានបាត់ខ្លួន។

អគារមួយចំនួនបានផ្អៀងនៅតំបន់ភ្នំ ដែលមានប្រជាជនរស់នៅតិចតួចក្នុងទីក្រុង ហ័រលៀន(Hualien) នៅជិតចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រ ដែលបានវាយប្រហារនៅឆ្នេរសមុទ្រប្រហែលម៉ោង ៨ ព្រឹក និងបង្កឱ្យមាបំណាក់ដីដ៏ធំ។

លោក លី ឡាំង សឹង (Lee Lung-Sheng) អនុប្រធានស្តីទីនៃនាយកដ្ឋានពន្លត់អគ្គិភ័យ ប្រចាំទីក្រុងហ័រលៀន បាននិយាយថា អគារអ៊ុយរ៉ាណូស (Uranu)នៅពីក្រោយខ្នងយើង គឺជាកន្លែងដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ នេះជាអគារមួយដែលមានកម្ពស់៩ជាន់។

អភិបាលក្រុង ហ័រលៀន លោក ស៊ូ ជិន វៃ (Hsu Chen-Wei) បាននិយាយថា អ្នកស្រុក និងអាជីវកម្មទាំងអស់នៅក្នុងអគារដែលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវបានជម្លៀសចេញ។ អភិបាលក្រុងរូបនេះ បាននិយាយថា ការងាររុះរើ និងកម្ទេចចោលកំពុងចាប់ផ្តើមលើអគារចំនួនបួន។

មន្ត្រីឧតុនិយមបាននិយាយថា រលករញ្ជួយដីជាង ៥០ លើក ក្រោយការរញ្ជួយដីត្រូវបានកត់ត្រា។

ការរញ្ជួយដីបានវាយប្រហារនៅជម្រៅ ១៥,៥ គីឡូម៉ែត្រ ស្របពេលមនុស្សកំពង់ធ្វើដំណើរទៅធ្វើការ និងសាលារៀន ដោយបានចេញការព្រមានពីរលកយក្សស៊ូណាមិសម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន ដែលក្រោយមកត្រូវបានដកចេញវិញ។

ការរញ្ជួយដីនៅជិតច្រាំងសមុទ្រភាគខាងកើតកោះតៃវ៉ាន់ ត្រូវបានឲ្យធ្វើឲ្យញ័រ នៅទូទាំងកោះនេះ និងផ្នែកខ្លះរបស់ប្រទេសចិន និងជប៉ុន កាលពីព្រឹកថ្ងៃពុធទី៣មេសាសប្ដាហ៍នេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm