អាជីវករលក់ជ្រូកកណ្ដុរថា ទីផ្សារបញ្ជាទិញមានការធ្លាក់ចុះនៅអំឡុងពេលកូវីដ១៩ រាលដាលខ្លាំង

2021/07/22 12:19:05 am        806

មណ្ឌលគិរី ៖ ជ្រូកកណ្ដុរដែលគេស្គាល់ថា ជាពូជជ្រូករបស់ជនជាតិដើមភាគតិចចិញ្ចឹម កំពុងទទួល​បានការពេញនិយមយកទៅទទួលទានជាខ្លាំង ខណៈដែលខេត្តមណ្ឌលគិរី បានទាក់ទាញអ្នកឲ្យទេសចរមកកម្សាន្តច្រើន ហើយពួកគាត់ បានសាកនូវរសជាតិជ្រូកកណ្ដុរ ដែលធ្វើឲ្យជាប់ចិត្តមានការបញ្ជាទិញទៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ។

ទោះជាយ៉ាងនេះក្ដី បន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះរាលដាលខ្លាំង ក្នុងនោះខេត្តមណ្ឌលគិរី ក៏បានរង​ទទួលនូវផលប៉ះពាល់នេះ ដែលធ្វើឲ្យជ្រូកកណ្ដុរដែលពេញនិយម និងល្បីថា ឈ្ងុយឆ្ងាញ់ខ្លាំងនោះ មិនសូវមានអ្នកបញ្ជាច្រើនដូចមុននោះទេ ប៉ុន្តែមិនមែនបាត់បង់ទីផ្សារទាំងស្រុងដែរ ដោយនៅតែ​មានការបញ្ជាទិញជ្រូកប្រភេទនេះ ពីរាជធានីភ្នំពេញចន្លោះ ពី០៤ទៅ០៥ក្បាល ក្នុងមួយថ្ងៃ ។

លោក ចាន់ ម៉ារី ជាអាជីវករលក់ និងទទួលខ្វៃជ្រូកនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា បច្ចុប្បន្ន​ជ្រូកកណ្ដុរអាច លក់ចេញក្នុង១ថ្ងៃ ចន្លោះ០២ក្បាល០៤ទៅក្បាល ដោយកាលពីមុនអាចលក់​បាន​០៨ក្បាលទៅ១០ក្បាលឯណោះ​ ភាគច្រើនអ្នកភ្នំពេញបញ្ជាទិញ ទីផ្សារក្នុងខេត្តមានតិចតួចជាង ។ លោកបន្ដថា ឥឡូវនេះមានជ្រូកមួយប្រភេទទៀតគឺពេញនិយមជាងជ្រូកកណ្ដុរទៅទៀត នោះគឺជ្រូកព្រៃ​កាត់ជ្រូកកណ្ដុរ ​ដោយវាមានទំហំខ្លួនធំជាងបន្តិច និងមានសាច់ច្រើនជាង ។លោកបន្តថា បើគិតតែជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់កណ្ដុរ នៅផ្ទះលោកមានប្រមាណ៤០ក្បាល ហើយចំពោះតម្លៃវិញគឺមួយក្បាលតម្លៃ៥០ម៉ឺនរៀល ទៅ៧០ម៉ឺនរៀល តាមធំ ឬតូច ដោយនេះ​ជតម្លៃខ្វៃរួច ។

លោក ចាន់ ម៉ារី បន្ថែមថា លោកកំពុងពង្រីកការចិញ្ចឹមជូ្រកប្រភេទកម្រទាំងនោះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារ ហើយសព្វថ្ងៃក្រៅពីជ្រូកពូជទាំងនេះ មានសត្វគោជនជាតិ ដែលហៅថា​គោ​កណ្ដុរដែរនោះ ក៏កំពុងមានទីផ្សារល្អ​ ប្រភេទ គោនេះ មិនសូវធំប៉ុន្មានទេ ហើយពេញនិយមណាស់​ សម្រាប់ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ទិញយកទៅពិសារក្នុងពិធី ជប់លាងផ្សេងៗ ។

សម្រាប់ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា ​ជ្រូកកណ្ដុរ ឬជ្រូក ព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងមានការពេញនិយមណាស់​ដោយ​អ្នក​ទេសចរចូលចិត្តទិញយកទៅពិសារ ប៉ុន្តែខេត្តមណ្ឌលគិរី មិនទាន់មានការចិញ្ចឹម​ខ្នាតជាកសិដ្ឋាននៅឡើយទេ មានត្រឹមលក្ខណៈគ្រួសារ ប្រហែល១០គ្រួសារ ក្នុង០១គ្រួសារចិញ្ចឹម ចន្លោះ២០ទៅ៣០ក្បាល ៕

អ៊ិត ភីរុណ 


អត្ថបទដែលទាក់ទង

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល
2026/08/26 09:45:18 pm       
រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
2026/08/26 08:48:30 pm       
​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
2026/08/26 08:30:05 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល

2026/08/26 09:45:18 pm
​រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
2026/08/26 08:48:30 pm
​​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
2026/08/26 08:30:05 pm
​កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសន្និសីទប្រធានសភា នៃអន្តរសភា
2026/08/26 08:27:28 pm
​សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
2026/08/26 08:26:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/26 01:41:22 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/25 11:45:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/23 10:25:53 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/26 09:12:55 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm