ក្របី គោជាច្រើននៅបន្ទាយមានជ័យ កំពុងប្រឈមនឹងជំងឺដុំពកស្បែក

2021/07/21 06:23:10 pm        661

បន្ទាយមានជ័យ៖ អភិបាលស្រុកភ្នំស្រុក លោក យឹម សំណាង បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដាថា ក្នុងអំឡុងពេលដឹកនាំកំលាំង និង​មន្រ្តី​ជំនាញចុះពិនិត្យជាក់ស្តែងដល់ផ្ទះប្រជាពលរដ្ឋដែលមានគោ កើតជំងឺដុំពកស្បែក នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យឃើញថា មានគោជាច្រើនក្បាលបានឆ្លងជំងឺនេះ ដែលភាគច្រើនឆ្លងតាមរយៈសត្វល្អិត មានដូចជាមូស រុយ ឬ ដង្កូវ ដែលមាននៅក្នុងក្រោលគោ និងតាមរយៈការនាំគោ ក្របី ដែលមានជំងឺពីតំបន់ផ្សេងៗ ហើយអាចឆ្លងតាមរយៈការស៊ីចំណី ផឹកទឹករួមគ្នា ទឹកដោះ ការបង្កាត់ពូជ និងការព្យាបាល(បើមិនដូរម្ជុល) ឬ ការប៉ះពាល់ផ្ទាល់។

លោក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលមាន គោ ក្របី កើតជំងឺដុំពកស្បែក ត្រូវដឹងថា ជំងឺនេះពុំមានថ្នាំព្យាបាលឱ្យមាន​ប្រសិ​ទ្ធ​ភាព​​នោះ​ទេ។ តែយើងអាចពិនិត្យតាមដាន គោ ក្របី ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេលផ្ទុះជំងឺ ឬ នៅក្នុងតំបន់​ដែល​មាន​ហានិភ័យ​នៃជំងឺ។

បើមានសង្ស័យ សូមរាយការណ៏ជាបន្ទាន់ដល់ភ្នាក់ងារបសុពេទ្យដែលនៅជិតបំផុត។ ជំងឺនេះមិនឆ្លងមកមនុស្សនោះទេ វា​កើត​ឡើងតាម​រដូវកាល​តែប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
2026/09/30 08:14:03 pm        1
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
2026/09/30 07:02:40 pm        1
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
2026/09/30 05:54:54 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស

2026/09/30 08:14:03 pm
​នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
2026/09/30 07:08:31 pm
​គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
2026/09/30 07:07:08 pm
​​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
2026/09/30 07:02:40 pm
​ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
2026/09/30 06:42:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/29 03:54:31 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/30 05:12:38 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/29 02:52:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm