អភិបាលខេត្ត និងព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បានចុះជួយសង្គ្រោះបឹងអភិរក្សពូជត្រីរនាបសែន ដែលកំពុងរីងរាក់ដោយសារការបំរែបំរួលអាកាសធាតុ

2024/04/04 05:57:23 pm        361

កំពង់ឆ្នាំង៖ ដោយសារការបំរែបំរួលអាកាសធាតុ និងការពង្រីកដីស្រែប្រាំងច្រើនលើសលុបនៅជុំវិញបឹង ធ្វើអោយបឹងរនាបសែន ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរីងរាក់រហូតមើលឃើញខ្នងត្រីពូជដែលប្រជាសហគមន៍បានថែរក្សាជាយូរមកហើយ។ នៅព្រលប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក សាន់ យូ អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងនាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះពិនិត្យនិងជួយភ្លាមៗ ដើម្បីសង្គ្រោះពូជត្រីក្នុងបឹងជាបន្ទាន់។

 ប្រជាសហគមន៍បានអោយដឹងថា៖ កាលពីឆ្នាំមុនៗ ទឹកក្នុងបឹងអភិរក្សនេះមិនដែលរីងរាក់ដូចនេះទេ ទើបតែឆ្នាំនេះដោយសារការបំរែបំរួលអាកាសធាតុ(ក្តៅខ្លាំង) និងការពង្រីកដីស្រែប្រាំងច្រើនលើសលុបនៅជុំវិញបឹង បានធ្វើអោយទឹកក្នុងបឹងអភិរក្សរនាបសែននេះ បានរីងរាក់យ៉ាងឆាប់រហ័ស បើទោះជាប្រជាសហគមន៍នេសាទរនាបសែន បានប្រឹងប្រែងទប់ស្កាត់ និងការពារយ៉ាងណាក្តី ។ ប្រជាសហគមន៍ទាំងអស់ ត្រូវការជំនួយសង្គ្រោះជាបន្ទាន់ ដើម្បីថែរក្សាពូជត្រីទាំងអស់ក្នុងបឹងនេះ អោយរស់រានឡើងវិញ។

 លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានថ្លែងថា៖ បឹងអភិរក្សរនាបសែននេះ មិនដែលរីងរាក់បែបនេះទេ តែឆ្នាំនេះបែជាត្រូវរីងហួតយ៉ាងឆាប់រហ័ស សូម្បីតែភ្លៀងកក់ខែតែមួយមេក៏គ្មាន ។ ករណីនេះធ្វើអោយរូបលោក រួមនិងប្រជាសហគមន៍បឹងរនាបសែន មានការព្រួយបារម្ភយ៉ាងខ្លាំង និងត្រូវការសង្គ្រោះពូជត្រីច្រើនប្រភេទជាបន្ទាន់។ ក្រោយពីដឹងពីករណីបឹងរនាបសែនប្រឈមនឹងការរីងរាក់នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមនិងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដាក់គ្រឿងចក្រចុះជីករណ្តៅជ្រៅនៅបាតបឹង និងបូមទឹកជួយសង្គ្រោះពូជត្រីជាបន្ទាន់ ធ្វើយ៉ាងណាកុំអោយទឹកក្នុងបឹងនេះរីង។

 ក្នុងពេលចុះពិនិត្យ និងជួយសង្គ្រោះនោះ ឯកឧត្តម ឯក ស៊ុនរស្មី បានអំពាវនាវអោយបងប្អូនប្រជាសហគមន៍ និងប្រជាកសិករនៅជុំវិញបឹងទាំងអស់ ត្រូវចេះស្រឡាញ់ និងជួយថែរក្សាការពារពូជត្រីក្នុងបឹងអភិរក្សនេះ កុំចាប់មេពូជត្រី កុំបូមទឹកប្រើខ្ជះខ្ជាយ ទុកមេពូជត្រីទាំងអស់បង្កើតកូនបានច្រើន ដើម្បីបងប្អូនបាននេសាទនៅរដូវវស្សា ជួយទ្រទ្រង់ជីវភាពបងប្អូនបានមួយកម្រឹត៕ ដោយ ÷ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm