មនុស្ស ២១ នាក់ត្រូវបានសម្លាប់ក្នុងការប្រឈមមុខដាក់គ្នាប្រដាប់អាវុធនៅភាគខាងត្បូងយេម៉ែន

2024/04/04 07:24:42 pm        157

មន្ត្រីយោធាម្នាក់របស់យេម៉ែន បាននិយាយថា មនុស្សសរុបចំនួន ២១ នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធ(០៣ មេសា) នៅក្នុងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏ខ្លាំងក្លារវាងកងកម្លាំងរដ្ឋាភិបាលរបស់ប្រទេសយេម៉ែន និងក្រុមឧទ្ទាមហ៊ូទី នៅក្នុងខេត្ត ឡាច (Lahj) ភាគខាងត្បូងរបស់ប្រទេសនេះ។

ប្រភពយោធា ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះបាននិយាយថា ការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធដ៏បង្ហូរឈាមនេះបានផ្ទុះឡើងនៅតំបន់ជួរមុខ ស៊ូរ៉ាយចា (Shurayjah) នៅភាគខាងជើងនៃទីក្រុង ឡាច ជាទីដែលកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ ហ៊ូទី បានបាញ់កាំភ្លើងធំ និងការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមុខ។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងនេះបានបណ្តាលឱ្យទាហានរដ្ឋាភិបាលស្លាប់ ១២ នាក់ រួមទាំងមេបញ្ជាការដ្ឋានម្នាក់ និង ៨ នាក់ផ្សេងទៀតរងរបួស។ ទន្ទឹមនឹងនេះដែរ អ្នកប្រយុទ្ធក្នុងក្រុមសកម្មប្រយុទ្ធហ៊ូទី ៩ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ១៥ នាក់បានរងរបួសនៅក្នុងការប្រយុទ្ធ។

ការប៉ះទង្គិចគ្នានៅក្នុងទីក្រុង ឡាច នេះកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រយុទ្ធគ្នាស្រដៀងគ្នារវាងភាគីសង្រ្គាមទាំងពីរនៅក្នុងខេត្ត ដាលៀ (Dhalea) ភាគខាងត្បូង និងតំបន់ជិតខាងនោះ ដោយបានគូសបញ្ជាក់ពីភាពតានតឹងដែលកំពុងកើនឡើងនៅទូទាំងជួរមុខជាច្រើននៅក្នុងប្រទេសយេម៉ែន៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        12
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        62
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        98

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm