ក្រសួងសាធារណការបញ្ជាក់ថា មិនអាចធ្វើតាមការទាមទាររបស់ក្រុមអ្នកតវ៉ាបាននោះឡើយ

2021/07/22 02:19:35 am        535


ភ្នំពេញ៖ សំណើសុំ ០៣ចំណុច របស់ក្រុមអ្នកតវ៉ា គឺមិនអាចដោះស្រាយ​តាមសំណូមពរ​បាន​នោះ​ឡើយ។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌​មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញ​​​នៅ​ថ្ងៃទី​២១ ​ខែកក្កដា។

សូម​រម្លឹកដែរថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានម្ចាស់រថយន្ត ឬ អ្នក​បើកបរ​រថយន្ត​ធុន​​​ធ្ងន់ បានប្រមូលផ្ដុំគ្នាតវ៉ា នៅ​តាម​បណ្ដោយ​ផ្លូវក្រវាត់ក្រុងទី២ ដោយបានដាក់សំណើចំនួន ៣ចំណុចក្នុងនោះមានដូចជា៖

១.ស្នើសុំដំឡើងទម្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ក្នុងចន្លោះចាប់ពី ៩តោនទៅ ១៥តោនតាម​ប្រភេទ​​រថយន្តធុនធ្ងន់ បន្ថែមពីលើទម្ងន់នៃច្បាប់បានកំណត់។

២.ស្នើសុំត្រឹមផាកពិន័យ ដោយមិនចាំបាច់ឃាត់ទុករថយន្តមួយឆ្នាំ ក្នុងករណីផ្ទុកទម្ងន់លើសពី ២០ ភាគរយឡើង។

៣.ស្នើសុំផ្ដល់រថយន្តដែលបានឃាត់ទុកកន្លងមក ឱ្យទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តវិញ ដោយ គ្រាន់តែផាកពិន័យ និងមិនចាំបាច់ឃាត់ទុករថយន្តបន្តទៀត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូនដដែលបញ្ជាក់បន្ថែមថា សំ​ណើ​ទាំ​ង​នេះ គឺផ្ទុយនឹងបទបញ្ញត្តិ​ដូច​មាន​ចែងក្នុងមាត្រា២៦ និងមាត្រា៦០ នៃច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់ និងលិខិតបទ ដ្ឋានគតិយុត្តជាធរមាន។

ក្រសួង ក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចា​ស់​រថយន្តធុនធ្ងន់ ឬ អ្នក បើកបររថយន្ត​ធុន​ធ្ងន់ គួរតែចូលរួម​សហការ​អនុវត្ត​វិធាន​ការច្បាប់​ទាំង​អស់គ្នា ដើម្បីធានាការពារទ្រព្យ សម្បត្តិ​សា​ធារ​ណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់​សិល្បការ្យ​ផ្លូវឱ្យស្ថិតស្ថេរគង់វង្ស និង​ជាប់​រឹង​មាំ​តាមអាយុ​​កាលបច្ចេកទេសកំណត់ ស្របតាមក​ម្រិត​ស្តង់​ដារ នៃការសាងសង់ ហើយក៏អាចចូលរួម​ចំណែក កាត់បន្ថយការ​ចំណាយ​​​​ថវិកាជាតិ លើ​ការ​ជួ​ស​​ជុល​ថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែល​​ខូចខាត ដោយសារការ​ដឹកជញ្ជូនលើស​ទម្ងន់​កម្រិ​ត​កំណត់។

សេចក្ដី​ប្រកាសព័ត៌មានដដែលបន្ថែមថា កន្លងមក គណៈកម្មាធិការដឹកនាំការត្រួត​ពិនិត្យ​យាន​យ​ន្ត​​ដឹក ជញ្ជូនលើសទម្ងន់​កម្រិត​កំណ​ត់​​ក៏បានផ្សព្វផ្សាយអប់រំណែនាំច្បាប់ លិខិតបទដ្ឋាន​គ​តិ​​យុត្ត និងទុកពេលវេលាសមស្រប មុននឹងដាក់ចេញនូវវិធាន​ការ​តឹងរ៉ឹង​តាម​បទ​បញ្ញត្តិ​ច្បាប់​ជា​​​ធរ​​មានផងដែរ៕​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        347
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        370
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        469

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm