មេគយ និងរដ្ឋាករ ប្តេជ្ញាប្រឹងប្រែងពង្រឹងការប្រមូលចំណូលក្នុងឆ្នាំនេះឱ្យបានល្អប្រសើរ

2024/04/04 08:14:30 pm        429

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តតួនាទី​ភារកិច្ច​របស់​ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងគោលដៅពង្រឹង​ការប្រមូល​ចំណូល​ក្នុ​ងឆ្នាំ​នេះ​ឲ្យ​បាន​ល្អប្រសើរ ដើម្បីយកទៅអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីការប្រមូលចំណូល ដែល​ស្ថិត​ក្រោម​សមត្ថកិច្ចគយ និងរដ្ឋាករ ក្នុងឆ្នាំ២០២៤នេះថា ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ជាក់​ស្តែង​មក​ដល់ពេលនេះសេដ្ឋកិច្ចពិភពលោកក៏ដូចកម្ពុជាបានរើបឡើងវិញ ប៉ុន្តែមិនទាន់មានភាព ប្រាកដ​ប្រជានៅឡើយ នៃការបន្តអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, បញ្ហាសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់, បញ្ហានៅមជ្ឈឹមបូព៌ា, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាដើម ដែលអាច​នៅ​បង្ក​ការ​រំខានដល់វិស័យដឹកជញ្ជូនទំនិញ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក៏ដូចជា តម្រូវការ​នៃ​ការ​ប្រើប្រាស់​។

ឯកឧត្ដមបណ្ឌិតបន្តថា តែទោះបីយ៉ាងណា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​អនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន ក្នុងគោលដៅពង្រឹងការប្រមូលចំណូលក្នុងឆ្នាំនេះ ឲ្យបានកាន់តែល្អប្រសើរ តាម​ផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូល​ចំណូល​បាន​ប្រមាណជាង ៩ ២៦៧ ប៊ីលានរៀល ស្មើ ២ ២៨៨ លានដុល្លារអាម៉េរិក ដោយសម្រេចបានជាង ៨២ ភាគរយ នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រងឆ្នាំ២០២៣។ ដោយឡែកនៅក្នុងឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលបានកំណត់ដល់ការប្រមូលចំណូល ដែលស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​អគ្គ​នាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា ក្នុងទំហំទឹកប្រាក់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង ៧ ភាគរយ នៃ ផ.ស.ស ពោគគឺមានការថយចុះប្រមាណ ០,២ ភាគរយ បើធៀបនឹង​ច្បាប់​ហិរញ្ញវ​ត្ថុ​ឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        47
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm