កិច្ចប្រជុំមេគង្គ-គង្គាឯកភាពលើការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយស្ដារសេដ្ឋកិច្ចសង្គម

07/21/2021 09:07 PM        16

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរ​ជា​តិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរ ទេសមេគង្គ-គង្គាលើកទី១១ ជាមួយឯកឧត្តមបណ្ឌិត ស៊ូ​ប្រាម៉ានយ៉ាំ ចៃហ្សានកា រដ្ឋមន្ត្រីការបរ​ទេស នៃសាធារណរដ្ឋឥណ្ឌា តាមប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមរបស់​រដ្ឋមន្រ្តីការ​បរទេស​នៃបណ្តា​ប្រទេសជាសមាជិកមេគង្គ ដទៃទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន​របស់ក្រសួងការបរ​ទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ចេញនៅយប់ថ្ងៃទី២១ ខែកក្កដា។ ប្រភព​ដដែ​ល​​បន្តថា នាឱកាសគម្រប់ខួបអនុស្សាវរីយ៍ ២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា(២០ ០០​​-​២០២០) រដ្ឋមន្រ្តីទាំងអស់ បាន​ថ្លែង​កោត​សរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរយៈ​ពេល៤ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ២០១៩-២០២២។

កិច្ចប្រជុំ ក៏បើកសម្ពោធឱ្យដំណើរការនូវគេហទំព័រ MGC និងការចាក់បង្ហាញឯកសារវីដេអូ ដែលឆ្លុះបញ្ចាំងអំពីសមិទ្ធផល​នៃកិច្ច​សហ​ប្រតិបត្តិ​ការ ក៏ដូចជាធនធានធម្មជាតិ សង្គម និងវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក។

គួរបញ្ជាក់ផងដែរថា ជំងឺរាតត្បាតកូវីដ-១៩ បានពន្យារពេលដល់ការប្រារព្ធខួបអនុស្សាវរីយ៍២០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ដែល​បានគ្រោងរៀបចំនៅខែមេសា ឆ្នាំ២០២០ នៅសារមន្ទីរវាយន​ភណ្ឌ​​ប្រពៃណីអាស៊ី ខេត្តសៀមរាប ប្រទេសកម្ពុជា។

រដ្ឋ​មន្រ្តីទាំងអស់បានសម្តែងក្តីសង្ឃឹមថា នឹងអាចរៀបចំព្រឹត្តិការណ៍អបអរសាទរក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលស្ថាន​ភាព​ជំងឺ​រាត​​ត្បាតកូវីដ-១៩ មានភាពប្រសើរឡើង។

រដ្ឋមន្រ្តីទាំងអស់បានកោតសរសើរចំពោះការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តា​ប្រទេស​មេគង្គ-គង្គា ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺរាត​ត្បាត​កូវីដ-១៩។

ដោយយល់ច្បាស់អំពីបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ រដ្ឋមន្រ្តីទាំងអស់បានឯកភាពលើការធ្វើសិក្ខាសា លា​ជាក់​ស្តែង ដើម្បីឆ្ពោះទៅរកការពន្លឿនដំណើរការនៃការស្តារសេដ្ឋកិច្ចសង្គម ក្រោយការរីករាលដា លជំងឺកូវីដ-១៩ ក៏ដូចជាការ​ជំរុញ​ការ​​ផ្លាស់ប្តូរគំនិត ស្តីពីវិធីលើកកម្ពស់សុខភាពសាធារណៈ និងធានាបាននូវសន្តិសុខសុខភាពក្នុងយុគសម័យក្រោយការរាត​ត្បាត​កូវីដ-១៩ ជាពិសេសការអភិវឌ្ឍការស្រាវ ជ្រាវវេជ្ជសាស្ត្រ ការផលិត ការចែកចាយថ្នាំ និងវ៉ាក់សាំង។ រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ជំនួយរបស់ឥណ្ឌាដល់បណ្តាប្រទេសមេគង្គ ក្រោមគម្រោងទទួលផលរហ័ស(Quick Impact Projects) នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា និងបានកត់សម្គាល់ថា ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៥ គ ម្រោងចំនួន៣៨ បានបញ្ចប់ និង ៣០គម្រោងផ្សេងទៀតកំពុងអនុវត្ត។

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា អស់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ គម្រោង និងសកម្​ភាព​​ជាច្រើនក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បា នចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់មេគង្គ រួម​មាន​វិស័យសុខាភិបាល អប់រំ បរិស្ថាន និងវប្បធម៌។

ព្រមជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា បានចូល​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ ការយោគយល់ និងការជឿទុកចិត្តគ្នា ព្រមទាំងបានលើកកម្ព ស់ការ​អភិវឌ្ឍ​សង្គម​សេ​ដ្ឋ​​កិច្ច​នៅក្នុងអនុតំបន់មេគង្គ ដើម្បីឈាន​ទៅ​សម្រេច​ឱ្យបាននូវសុខុមាលភាព និងវិបុលភាព សម្រាប់ប្រជាជននៃ​ប្រទេស​សមា​ជិក។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការប្តេជ្ញាចិត្តច្បាស់លាស់របស់ប្រទេសឥណ្ឌា ក្នុងការផ្តល់​ហិរញ្ញប្បទាន​ដល់គម្រោងទទួលផលរហ័ស ចំពោះប្រទេសកម្ពុជា និងប្រទេសមេគង្គដទៃទៀត ដោយបាននាំមកនូវលទ្ធផលជា ក់ស្តែងជាច្រើន ដែ​ល​​រួម​ចំណែក​ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងអនុតំបន់មេគង្គ និងបានថ្លែងអំណរគុណផងដែរ ចំពោះ​ប្រទេស​ឥណ្ឌា ដែលបានបង្កើននូវការផ្តល់ជំនួយសម្រាប់គ​ម្រោង​ទទួលផលរហ័សដល់កម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដែលបានបង្កើត​ឡើងក្នុងឆ្នាំ​២​០​១​៤ នៅខេត្តសៀមរាប ដែលជាសមិទ្ធផលមួយដែលឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងនិរន្តរភាព នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-​គង្គា​។

ជាអកុសល ឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតកូវីដ-១៩ ដែលជាហេតុធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការ​ប្រចាំ​ថ្ងៃរបស់សារមន្ទីរ។ ក្នុងន័យនេះ មានតែផែនការស្តារឡើងវិញរបស់សារមន្ទីរ ដែលមានការគាំទ្រ​ពីបណ្តា​ប្រទេសជា​ស​មា​ជិក​តែប៉ុណ្ណោះ ទើបអាចដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ហើយអាចឈានទៅរកភាពប្រ​ក្រ​តី​ជាថ្មីឡើងវិញ៕ ដោយ៖ គង់ ឌិន

 

 

 

 

 

 


អត្ថបទដែលទាក់ទង

ក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាំយកអំណោយ​របស់​សប្បុរជន​ប្រគល់ជូន​ ​​TYDA
07/25/2021 03:07 PM        1
សមត្ថកិច្ច​ចាប់ខ្លួនឧក្រិដ្ឋជន០៥នាក់ ករណីកែច្នៃ រក្សាទុកគ្រឿងញៀន​ជាង១៥៦គីឡូក្រាម
07/24/2021 02:07 PM        1
ពលរដ្ឋមានជីវភាពខ្វះខាតជាង១៦០គ្រួសារ នៅស្រុកជាំក្សាន្ដ ទទួលបានអំណោយពី​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
07/24/2021 02:07 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាំយកអំណោយ​របស់​សប្បុរជន​ប្រគល់ជូន​ ​​TYDA

07/25/2021 03:07 PM
​សមត្ថកិច្ច​ចាប់ខ្លួនឧក្រិដ្ឋជន០៥នាក់ ករណីកែច្នៃ រក្សាទុកគ្រឿងញៀន​ជាង១៥៦គីឡូក្រាម
07/24/2021 02:07 PM
​រដ្ឋាភិបាល​ថៃ​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ថ្មី​
07/24/2021 02:07 PM
​ពលរដ្ឋមានជីវភាពខ្វះខាតជាង១៦០គ្រួសារ នៅស្រុកជាំក្សាន្ដ ទទួលបានអំណោយពី​សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
07/24/2021 02:07 PM
​ទីក្រុង​ហូជីមិញ​ធ្វើ​អនាម័យ​ទូទាំង​ទីក្រុង​រយៈពេល​មួយ​សប្ដាហ៍​
07/24/2021 12:07 PM

ព័ត៌មានពេញនិយម

​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​

​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស
​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក
​មន្ដ្រីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បែកធ្លាយរូបភាពផឹកស៊ី នៅថ្ងៃចូលឆ្នាំ ក្នុងបរិវេនមន្ទីរសុខាភិបាល
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ ​កងទ័ព​ចំនួន​៥​នាក់​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី

ព័ត៌មានវីដេអូ

​ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ

06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM
ផ្នែកខ្លះភូមិព្រៃទា១ ក្នុងខណ្ឌពោធិ៍សែនជ័យបន្តបិទខ្ទប់ ខណៈអ្នកឆ្លងកូវីដ-១៩ មានចំនួនរាប់រយនាក់
05/28/2021 02:05 PM