រដ្ឋគ្រោងចំណាយថវិកាប្រមាណ១៤០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់អនុវត្តកម្មវិធី «កញ្ចប់គ្រួសារ»

2024/04/04 09:04:54 pm        481

ចាប់ពីខែមេសា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធីជំនួយសង្គមថ្មី គឺ «កម្មវិធីកញ្ចប់គ្រួសារ» ដែលកម្មវិធីនេះជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ គ្របដណ្ដប់​គ្រប់​ជ្រុងជ្រោយ​លើប្រជាពលរដ្ឋក្រុមគោលដៅជាច្រើន ដោយគ្រោង​ចំណាយថវិកា​ប្រមាណ​១៤០លានដុល្លារ​ក្នុង១ឆ្នាំ សម្រាប់អនុវត្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។

កម្មវិធី«កញ្ចប់គ្រួសារ» ជាកម្មវិធីជំនួយសង្គមថ្មី ដែលរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យអនុវត្ត ក្រោយបិទបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ​កំឡុង​ពេល​ប្រយុទ្ធ​ប្រឆាំងកូវីដ-១៩។ កម្មវិធីនេះ មានលក្ខណៈខុសពីកម្មវិធីកន្លងទៅ ព្រោះកម្មវិធីនេះ​មានលក្ខណៈ​ជាអចិន្ត្រៃយ៍ ពុំមែនអនុវត្តត្រឹមតែពេលមានគ្រោះអាសន្នណាមួយនោះទេ។ រីឯក្រុមគោលដៅ​ទទួលផល នៅតែជាគ្រួសារមានបណ្ណសមធម៌។

ចាប់រាប់ពីថ្ងៃទី ១ ខែមេសា មន្ត្រីតាមមូលដ្ឋានកំពុងចាប់ផ្ដើមយុទ្ធនាការចុះឈ្មោះ​គ្រួសារក្រីក្រចូល​ទៅ​ក្នុងកម្មវិធី «កញ្ចប់គ្រួសារ» នៅតាមភូមិដ្ឋានដោយ​ផ្ទាល់។ ក្រោយធ្វើបច្ចុប្បន្នភាពថ្មីៗនេះ តាមការបញ្ជាក់របស់ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ បញ្ជាក់ថា ចំនួនគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលបច្ចុប្បន្នមានក្នុងរង្វង់ ៨០ ម៉ឺនគ្រួសារ។

ឯកឧត្តម ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បញ្ជាក់បន្ថែមថា ចំពោះថវិកាដែលគ្រោងចំណាយសម្រាប់រយៈពេល ១២ខែ ពេញមួយឆ្នាំវិញ គឺមានទំហំទឹកប្រាក់ប្រមាណ ១៤០ លានដុល្លារ។

សម្រាប់ការអនុវត្តកម្មវិធី«កញ្ចប់គ្រួសារ»នេះ គឺមានការអនុវត្តជារួម ពុំមានការបែងចែកទីតាំងរស់នៅ ឬបណ្ណក្រីក្រប្រភេទ ១ រឺប្រភេទ ២ នោះទេ។ ជាប្រាក់គោលសម្រាប់ គ្រួសារមានបណ្ណសមធម៌ ដែលជាទូទៅស្គាល់ថាជាបណ្ណក្រីក្រ គឺទទួលបានថវិកា ៣៤០០០ រៀល ក្នុងមួយគ្រួសារជារៀងរាល់ខែ។ ចំពោះគ្រួសារ ដែលមានសមាជិកវ័យចាស់អាយុចាប់ពី ៦០ឆ្នាំឡើង កុមារកំពុងសិក្សានៅកម្រិតមធ្យមសិក្សា ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ នឹងទទួលបានថវិកាបន្ថែមផងដែរ។

លោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម បញ្ជាក់ថា ចំពោះស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំវិញ ក៏ទទួលបានថវិកាបន្ថែមផងដែរ នៅពេលពួកគេបំពេញលក្ខណ្ឌ ពេលពិនិត្យផ្ទៃពោះ ពេលសម្រាល និងចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យរដ្ឋ។

សូមបញ្ជាក់ថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺកម្មវិធីអាហារូករណ៍សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០ឡើងទៅ៕ អត្ថបទ៖គឹមហុក  

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        4
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        90
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm