ក្រសួងការពារជាតិរៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់»

2024/04/04 09:29:02 pm        262

ក្រសួងការពារជាតិ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី០៤ ខែមេសា នេះ បាន រៀបចំ​ពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់» ។ ពិធីនេះ​រៀបចំ​ធ្វើ​ឡើង​នៅ ទីស្តីការក្រសួងការពារជាតិ ដោយមានអ្នកចូលរួមបរិច្ចាគឈាម ចំនួន១ពាន់នាក់ ។

លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការ​ចូល​រួម​បរិច្ចាគឈាមនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងបង្កើតទម្លាប់ និងវប្បធម៌​នៃ​ការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ដ និង ជំរុញដល់យោធិនទាំង​អស់​ឱ្យចូលរួម​សកម្ម​ជាមួយ​នឹង​សេវា​កម្មជាតិ​ផ្ដល់​ឈាម​នៅ​ទូទាំងប្រទេស ដើម្បី ធានាឱ្យមានការផ្គត់ផ្គង់ឈាម សម្រាប់អ្នកជំងឺ​ដែល​ត្រូវ​ការ​ឈាម​នៅ​តាម​មន្ទីរពេទ្យទូទាំងប្រទេស ដោយ មិនរើសអើង ប្រកាន់ជាតិសាសន៍ ឬសាសនា ។

យោធិន​បានលើកឡើងដែរថា ការចូលរួមបរិច្ចាគឈាម គឺចង់ចូលរួមចំណែកដល់សង្គមជាតិ និង ជា​ពិសេសជួយអ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ។

វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះ ពាល់​ដល់សុខភាពទេ ថែមទាំងមានអត្ថប្រយោជន៍ផ្ទាល់ខ្លួន ដូចជា៖ ជួយកាត់​បន្ថយ​ផងដែរ​នូវ​ហានិភ័យ នៃជំងឺមហារីកនានា, កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែក ដែលធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់ថ្លើម និងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ និង​ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល ជាដើម ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នៅឆ្នាំ២០២៣ មជ្ឈមណ្ឌជាតិផ្តល់ឈាម ត្រូវការឈាមមួយ ប្លោករៀងរាល់៥នាទីម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ។ តម្រូវ​ការឈាម​ប្រចាំ​ថ្ងៃ​សរុប​មាន​ពី​៣០០ ទៅ៣៥០ប្លោក នៅរាជធានីភ្នំពេញ។ សម្រាប់តម្រូវការនៅទូទាំងប្រទេស មានប្រមាណ​១៤​ម៉ឺន​ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធានាការផ្គត់ផ្គង់៧៥ភាគរយ នៃតម្រូវការ​នេះ​។

របាយការណ៍​របស់អង្គសុខភាពពិភពលោក បានឱ្យដឹងថា ការទទួលអំណោយឈាមពីសប្បុរស ជន​ដោយស្ម័គ្រចិត្តមិនទទួលកម្រៃ ឆ្លើយតបបានតែ១៩.៥ភាគរយនៃតម្រូវការក្នុងប្រទេសកម្ពុជា ខណៈ ប្រទេសជិតខាង ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់​រហូត​លើសពី​៩០ភាគរយ នៃ​តម្រូវការ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm