លី​គ​អាជីព Mobile Legends: Bang Bang លើកដំបូង​នៅ​កម្ពុជា​នឹង​ប្រកួត​នា​ខែក្រោយ​

2021/07/22 05:14:32 pm        184

​E-Sport៖ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ក្រុមហ៊ុន Moonton នឹង​រៀបចំ​ការប្រកួត​វិញ្ញាសា Mobile Legends: Bang Bang លក្ខណៈ​លី​គ​អាជីព Professional League Cambodia 2021 លើកដំបូងនៅ​កម្ពុជា ដែល​គ្រោង​នឹង​ចាប់ផ្ដើម​ការប្រកួត​នា​ខែសីហា​ខាងមុខ។​

​ព្រឹត្តិការណ៍​នេះរៀបចំឡើង​ឆ្លើយតប​ទៅនឹង​ការគាំទ្រ និង​ភាព​រីកចម្រើននៃ​វិស័យ​កីឡា​អេ​ឡិច​ត្រូនិក​កម្ពុជា​បច្ចុប្បន្ន។ ដូច្នេះ​ក្រុមហ៊ុន Moonton បាន​ស្វែងរក​ការគាំទ្រ​ពី​សហព័ន្ធ ដើម្បី​រៀបចំ​ការប្រកួត​លី​គ​អាជីព​ដ៏​ធំ​នេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​កម្ពុជា​បាន​ចូលរួម​ប្រកួត​ផ្ទាល់​លើ​ទឹកដី​របស់ខ្លួន ផ្ទុយ​ពី​សព្វដងដែល​ព្រឹ​ត្ដិ​ការណ៍​នេះតែងតែ​រៀបចំ​នៅក្រៅ​ប្រទេស​កម្ពុជា។​ ​តាមរយៈ​ការប្រកួត​វិញ្ញាសា Mobile Legends: Bang Bang លក្ខណៈ​លី​គ​អាជីព​លើកដំបូង​នេះដែរ ក្រុមហ៊ុនក៏ដូចជា​សហព័ន្ធ​រំពឹង​យ៉ាង​មុតមាំ​ថា នឹង​ជំរុញ​ឲ្យ​ទំនាក់ទំនង​កីឡា​អេឡិចត្រូនិក​កម្ពុជា​កាន់តែ​រីកចម្រើន និង​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ ពិសេស​ដើម្បី​សម្រិតសម្រាំង​រក​ក្រុម​ខ្លាំង និង​កីឡាករ​-​កីឡាការិនី​ឆ្នើមៗសម្រាប់​តំណាង​ប្រទេស​កម្ពុជា ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ ក៏ដូចជា​ការប្រកួត​ក​ម្រិ​ត​ពិភពលោក​ផងដែរ។​

​តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ជើងឯក​លី​គ Professional League Cambodia 2021 បាន​ឲ្យ​ដឹងថា ការប្រកួត​នេះនឹង​ប្រព្រឹត្តទៅ ៣​ដំណាក់កាល ទី​១-​ការប្រកួត​ជម្រុះដែល​នឹង​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៥ ខែសីហា​។ បន្ទាប់ពី​រកបាន​ក្រុម​គ្រប់​តាម​តម្រូវការ​ហើយ នឹង​បន្ដ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ទៀងទាត់​ចាប់ពី​ថ្ងៃ​២៨ ខែសីហា ដល់​ថ្ងៃទី​១៩ ខែកញ្ញា និង​ប្រកួត​វគ្គ​ខ្វែង​ស្វែងរក​បេក្ខភាព​វគ្គ​ផ្តាច់ព្រ័ត្រចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ ខាងមុខនេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm