របាយការណ៍៖ អ្នកនយោបាយកាណាដាត្រូវបានចិនកំណត់គោលដៅ មុនការបោះឆ្នោតឆ្នាំ២០២១

2024/04/04 10:19:20 pm        57

របាយការណ៍ស៊ើបការណ៍សម្ងាត់បំផុតមួយដែលត្រូវបានព្រាងមួយសប្តាហ៍ នៅមុនការបោះឆ្នោតសកលឆ្នាំ២០២១ របស់ប្រទេសកាណាដា បានព្រមានអំពីការប៉ុនប៉ងដែលកំពុងបន្តមានឥទឈប់ឈររបស់រដ្ឋាភិបាលចិន ដើម្បីជ្រៀតជ្រែកក្នុងការប្រកួតប្រជែងមួយចំនួន ដោយនិយាយថា ទីក្រុងប៉េកាំងបាន «កំណត់អត្តសញ្ញាណអ្នកនយោបាយកាណាដាដែលចាត់ទុកថា ជាគូប្រជែងរបស់ប្រទេសចិន»។

អ្នកនយោបាយទាំងនោះបានក្លាយជាគោលដៅនៃយុទ្ធនាការបណ្ដាញសង្គមស្រមោល ដោយមានការសង្ស័យថា មានទំនាក់ទំនងទៅនឹងរដ្ឋាភិបាលចិន ដែលបានផ្សព្វផ្សាយ «ប្រវត្តិរឿងរ៉ាវក្លែងក្លាយ» អំពីពួកគេ និងបានជំរុញឲ្យប្រជាជនកាណាដាបោះឆ្នោតប្រឆាំងនឹងពួកគេ។

ការស៊ើបការណ៍សម្ងាត់អំពីការជ្រៀតជ្រែកដែលទំនងជាអាចកើតមាន នៅក្នុងការបោះឆ្នោតសកលចុងក្រោយរបស់កាណាដា ត្រូវបានរួមបញ្ចូលនៅក្នុងឯកសារដែលត្រូវបានបញ្ចេញ កាលពីថ្ងៃពុធ (ទី៣ ខែមេសា) នៅឯសវនាការសាធារណៈមួយ ចំពោះមុខគណៈកម្មការស៊ើបអង្កេតការជ្រៀតជ្រែកពីបរទេស។

ការចេញផ្សាយឯកសារសម្ងាត់នេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍ព័ត៌មានរបស់កាណាដា កាលពីឆ្នាំមុនដែលរៀបរាប់អំពីសកម្មភាពរបស់រដ្ឋាភិបាលចិន និងបានលើកឡើងពីការព្រួយបារម្ភអំពីភាពងាយរងគ្រោះនៃស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសកាណាដា។

បណ្ដាអ្នកនយោបាយកាណាដាដែលគេជឿថា ត្រូវបានកំណត់គោលដៅដោយទីក្រុងប៉េកាំង ក៏បានផ្តល់សក្ខីកម្មនៅឯសវនាការ កាលពីថ្ងៃទី៣ ខែមេសានោះដែរ ដោយនិយាយថា ពួកគេបានធ្វើឲ្យរដ្ឋាភិបាលចិនខឹងសម្បា ពាក់ព័ន្ធនឹងការរិះគន់កំណត់ត្រារបស់ប្រទេសនេះ ជុំវិញបញ្ហាសិទ្ធិមនុស្ស ក្នុងចំណោមបញ្ហាផ្សេងៗទៀត។

គួរបញ្ជាក់ថា សវនាការសាធារណៈនៅទីក្រុង Ottawa គឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់សហព័ន្ធលើការជ្រៀតជ្រែកក្នុងប្រព័ន្ធនយោបាយរបស់ប្រទេសកាណាដាពីប្រទេសចិន និងប្រទេសដទៃទៀត ជាពិសេសក្នុងអំឡុងពេលការបោះឆ្នោតសកល ២ដងកន្លងមក។ នាយករដ្ឋមន្ត្រី លោក Justin Trudeau បានយល់ព្រមអំពាវនាវឲ្យមានការស៊ើបអង្កេត នៅក្នុងខែកញ្ញា បន្ទាប់ពីប្រឈមនឹងការរិះគន់ខ្លាំងឡើងៗ តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងពីសំណាក់អ្នកនយោបាយប្រឆាំង ពាក់ព័ន្ធនឹងករណីជ្រៀតជ្រែកនេះ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm