ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ខេត្តកំពត​ ប្រាប់​មន្ត្រី​ឱ្យ​កែ​លម្អ​ចំណុច​ខ្វះខាត

2021/04/27 09:59:58 am        30

កំពត ៖ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពត​ បាន​ក្រើនរំលឹក​ដល់​ក្រុមការងារ ឱ្យ​បន្ត​ពង្រឹង ​សកម្មភាព​ការងារ បំពេញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​បន្ថែម​ទៀត​ ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា សំណូមពរ ​និង ទំនាស់​នានា​ នៅ​មូលដ្ឋាន ក្នុង​គោលបំណង​បញ្ចៀស​ភាព​អសកម្ម ដែល​អាច​បង្កឱ្យ​មាន​ភាព​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គាំទ្រ​រាជរដ្ឋាភិបាល​។


ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​វេទិកាសាធារណៈ ​ត្រីមាស​ទី​៣​ និង​លើក​ទិសដៅ អនុវត្ត​បន្ត របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ ក្រុង ស្រុក ក្នុង​ខេត្តកំពត ​កាលពីថ្ងៃទី​០៥ តុលា ​ម្សិលមិញ ឯកឧ​ត្ត​ម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ខេត្តកំពត ​បានលើកឡើងថា ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ពិតជា បាន​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ទាន់​ពេលវេលា ​និង​ប្រកប​ ដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ឯកឧត្ដម បាន​បញ្ជាក់ថា ​ជាក់ស្តែង នៅក្នុង​ដំណាក់កាល​ប្រទេស​ជួប​វិបត្តិ​កូ​វីដ​១៩​ ក្រុមការងារ រាជ​រដ្ឋាភិបាល បានធ្វើ​សកម្មភាព​យ៉ាង​ផុលផុស​ ក្នុង​ការអប់រំ​ផ្សព្វផ្សាយ ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ​ដើម្បី គ្រប់គ្រង​ទិន្នន័យ​ និង​ចូលរួម​បរិច្ចាគ តាម​គ្រប់​រូបភាព​ផ្សេងៗ ​សម្រួល​ដល់​ការ​ដោះស្រាយ​ជីវភាព​ប្រជា ពលរដ្ឋ​ខ្វះខាត ​និង​បង្ការ​ទប់ស្កាត់​មិន​ឱ្យ​ជំងឺ​កូ​វីដ​១៩ ​ឆ្លង​ដល់​សហគមន៍​។

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បានធ្វើ​របាយការណ៍​ថា​ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំនេះ ក្រុម​ការ ងារ បាន​ចុះ​ធ្វើ​វេទិកាសាធារណៈ ​ចំនួន​២១៦​លើក លើ​៩៣​ឃុំ​-​សង្កាត់ ​មានការ​ចូលរួម​ពី​ក្រុមការងារ​ចំនួន ជាង​២​ពាន់​៥​រយ​នាក់ ​និង​ប្រជាពលរដ្ឋ ចំនួន​ជាង​១​ម៉ឺន​នាក់ ​ដោយ​ប្រមូល​បាន​បញ្ហា និង​សំណូមពរ ​ចំនួន ជិត​៧​ពាន់​ករណី ​ដែល​ក្នុង​ករណី​ទាំងនេះ មួយ​ចំនួន​ត្រូវ​បាន​ដោះស្រាយ​រួច និង​មួយចំនួន​បាន​នឹង​កំពុង ដោះស្រាយ​៕

​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm