ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីនៅកោះតៃវ៉ាន់ កើនឡើងដល់ ១០នាក់ហើយ ខណៈមនុស្សរាប់សិបនាក់នៅតែបាត់ខ្លួន

2024/04/05 03:25:58 am        355

កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ នៅតែមានបន្ត នៅកោះតៃវ៉ាន់ បន្ទាប់ពីគ្រោះរញ្ជួយដី កាលពីថ្ងៃពុធ (ទី៣ ខែមេសា)។ ហើយឥឡូវនេះ អាជ្ញាធរបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ជាង ១.០០០នាក់ រងរបួស និង ៣៨នាក់ កំពុងបាត់ខ្លួន។

នាព្រឹកថ្ងៃព្រហស្បតិ៍នេះ មនុស្សម្នាបាននាំគ្នារង់ចាំនៅឯស្ថានីយ ក្នុងភូមិមួយ នៅតំបន់ Hualien ដែលរងគ្រោះខ្លាំង ជិតនឹងចំណុចកណ្តាលនៃការរញ្ជួយដីនេះ។ មនុស្សជាច្រើនដែលបានជាប់គាំងដោយការរញ្ជួយដីបានព្យាយាមឲ្យទាន់រថភ្លើងខ្សែដំបូង។ ស្ត្រីម្នាក់បាននិយាយថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅធ្វើការនៅថ្ងៃពុធ ពេលមានការរញ្ជួយដីនោះ។ សេវារថភ្លើងត្រូវបានបញ្ឈប់ ហើយផ្លូវត្រូវបានកាត់ផ្តាច់ ដែលធ្វើឲ្យមិនអាចត្រឡប់ទៅផ្ទះវិញបាន»។

ចំណែកបុរសម្នាក់បាននិយាយថា៖ «ខ្ញុំបានរស់នៅទីនេះជាង ៥០ឆ្នាំមកហើយ ហើយមិនដែលជួបប្រទះការរញ្ជួយដីខ្លាំងបែបនេះពីមុនមកទេ។ ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញភ្លាមៗ ព្រោះរំញ័រនៅតែបន្តកើតមាន កាលពីយប់មិញ និងព្រឹកនេះ»។

គួរបញ្ជាក់ថា មន្ត្រីឧតុនិយមកោះតៃវ៉ាន់ បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ បានវាយប្រហារឆ្នេរសមុទ្រ Hualien កាលពីព្រឹកថ្ងៃពុធ។ ការរញ្ជួយដ៏ខ្លាំងក៏បានកើតមានពាសពេញកោះតៃវ៉ាន់ ក្នុងនោះរួមទាំងទីក្រុងតៃប៉ិ និងញូវតៃប៉ិ (New Taipei) ផងដែរ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm