លោក Macron៖ លោកគ្មានការសង្ស័យទេថា រុស្ស៊ីនឹងកំណត់គោលដៅលើព្រឹត្តិការណ៍អូឡាំពិក នៅក្រុងប៉ារីស

2024/04/05 03:26:45 am        382

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) នេះ បាននិយាយថា លោកមិនមានការសង្ស័យនោះឡើយដែលថា រុស្ស៊ីនឹងព្យាយាមកំណត់គោលដៅព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស នារដូវក្តៅនេះ។

ក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីថា តើលោកគិតថា រុស្ស៊ីនឹងព្យាយាមកំណត់គោលដៅលើព្រឹត្តិការណ៍កីឡាអូឡាំពិកដែរ ឬទេ លោក Macron បាននិយាយថា៖ «ខ្ញុំមិនមានការសង្ស័យអ្វីទាំងអស់ ក្នុងនោះរួមទាំងនៅក្នុងលក្ខខណ្ឌនៃព័ត៌មាននេះផងដែរ»។

ការអត្ថាធិប្បាយរបស់លោក Macron បែបនេះ ដែលត្រូវបានធ្វើឡើងនៅឯព្រឹត្តិការណ៍សម្ពោធមជ្ឈមណ្ឌលកីឡាអូឡាំពិកថ្មី នាទីក្រុងប៉ារីស តំណាងឲ្យការទទួលស្គាល់យ៉ាងច្បាស់លាស់បំផុតរបស់លោក រហូតមកដល់ពេលនេះនៃការគំរាមកំហែងពីបរទេស ចំពោះសន្តិសុខ ឬការដំណើរការដោយរលូននៃការប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរបស់ពិភពលោកនេះ។

គួរបញ្ជាក់ថា ទំនាក់ទំនង រវាងរុស្ស៊ី និង IOC (គណៈកម្មាធិការអូឡាំពិកអន្តរជាតិ) មានសភាពកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលនៅមុនព្រឹត្តិការណ៍កីឡា នៅក្រុងប៉ារីស (Paris Games) ដែលត្រូវចាប់ផ្តើមនៅថ្ងៃទី២៦ ខែកក្កដា ពោលគឺជាការប្រកួតប្រជែងកីឡា ដែលអត្តពលិករបស់រុស្ស៊ី និងបេឡារុស នឹងចូលរួមក្នុងលក្ខខណ្ឌអព្យាក្រឹត្យ ដោយគ្មានទង់ជាតិ និងភ្លេងជាតិ ហើយមិនត្រូវបានឲ្យចូលរួមក្នុងក្បួនដង្ហែបើកកម្មវិធីនោះឡើយ។

ដំបូងឡើយ ពួកគេត្រូវបានហាមប្រាមមិនឲ្យចូលរួមក្នុងការប្រកួតអន្តរជាតិនានា បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ លើអ៊ុយក្រែន ដែលទីក្រុងមូស្គូហៅថា ជា «ប្រតិបត្តិការយោធាពិសេស»៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm