ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់

2024/04/05 04:13:37 pm        153

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​បើកវគ្គបណ្តុះបណ្តាលស្តីពី “ការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និង​នីតិ​វិធីក្ស័យ​ធន” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីការអនុវត្តនីតិវិធីទាំងនេះ ដើម្បីចូលរួម​ដោះស្រាយ​ផល​ប៉ះពាល់ ដែលកើតចេញពីការបិទសហគ្រាស គ្រឹះស្ថាន មិនដំណើរការ និងនៅ​ពេលមាន​ករណីក្ស័យធន ដើម្បីការពារផលប្រយោជន៍​ជូនបងប្អូន​កម្មករ​និយោជិត​ឱ្យ​បាន​ទាន់​ពេល​វេលា។

ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី នៃ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ផ្តើមចេញពីផលប៉ះពាល់ នៃ​ការ​រីក​រាល​ដាល​នៃជំងឺកូវីដ១៩ និងនិន្នាការសកលបានធ្វើឱ្យធ្លាក់ចុះនៃការបញ្ជាទិញ និងប៉ះពាល់​ដល់​ខ្សែ​ច្រវាក់​ផលិតកម្មរបស់រោងចក្រ សហគ្រាសមួយចំនួន ដែលនាំឱ្យ​ឈាន​ដល់​ការ​បិទ​ដំណើរ​ការ​រោងចក្រ សហគ្រាស ទាំងស្រុង និងមានករណីខ្លះ​និយោជក​រត់​ចោល​មិនទទួល​ខុសត្រូវ​លើការ​ទូទាត់​ប្រាក់​ឈ្នួល និងប្រាក់បំណាច់ផេ្សងៗ តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ យ៉ាង​ណា​មិញ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល តែង​តែ​រក​ដំណោះ​ស្រាយភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀស និង​បង្ការផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ដើម្បីបង្ការ និងកាត់បន្ថយនៃហានិភ័យនៃករណីខាងលើ អង្គភាព​ពាក់ព័ន្ធ ត្រូវរៀបចំឱ្យមានវិធានការចាំបាច់នានាក្នុងការតាមដាន និងធ្វើការ​កត់​សម្គាល់​អំពី​ស្ថាន​ភាពរោងចក្រ សហគ្រាស ដែលប្រឈម​នឹង​ហានិភ័យ​នៃ​ការបិទទ្វារ​លែងដំណើរ​ការ​តាម​រយៈ​ការ​បង់ភាគទាន ប.ស.ស. យឺតយ៉ាវ ការមិនប្រកាសពន្ធរបស់រោងចក្រ សហគ្រាស ការ​មិន​បើក ឬបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតយឺតជាដើម។ ទាំងអស់នេះ ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់ និងគិតគូជាមុនប្រកបដោយបុរេសកម្មតាមការណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នៃ​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

មុននឹងបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ បានស្នើ​សុំ​ឱ្យអង្គ​សិក្ខាកាម​ទាំង​អស់​យក​ចិត្តទុកដាក់​ស្វែង​យល់​បន្ថែមលើការអនុវត្តនីតិវិធីចាត់ចែងរក្សាការពារ និងនីតិវិធីក្ស័យធន ដើម្បីយក​ទៅ​អនុវត្ត​ការពារប្រយោជន៍ជូនដល់កម្មករនិយោជិត ដោយស្មារតីទទួលខុសត្រូវ៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm