គ្រួសារក្រីក្របន្តទៅចុះឈ្មោះ ដើម្បីទទួលបានថវិកាប្រចាំខែពីកម្មវិធីជំនួយសង្គមថ្មី «កញ្ចប់គ្រួសារ»

2024/04/05 07:43:08 pm        334

បច្ចុប្បន្នគ្រួសារក្រីក្រនៅតាមមូលដ្ឋានភូមិ ឃុំ នៅទូទាំងប្រទេស បន្តទៅចុះឈ្មោះចូល​កម្មវិធី​ជំនួយ​សង្គមថ្មី «កម្មវិធីកញ្ចប់គ្រួសារ»។ ការចុះឈ្មោះនេះ គឺដើម្បីបន្ត​ទទួល​បានការ​ឧបត្ថម្ភ​សាច់​ប្រាក់​ប្រចាំ​ខែ ជាថ្មីក្រោយពេលដែលរាជរដ្ឋាភិបាល សម្រេចបិទបញ្ចប់​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ កាលពីខែមីនា កន្លង​ទៅ​នេះ​។

ចាប់ពីខែ មេសា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមអនុវត្តកម្មវិធីជំនួយសង្គមថ្មី គឺ​កម្ម​វិធី «កញ្ចប់គ្រួសារ»។ កម្មវិធីនេះ ជាកម្មវិធីទម្រដែលចូលមកជំនួស កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩។ កម្មវិធី «កញ្ចប់គ្រួសារ» ជា​កម្មវិធីមានលក្ខណៈជាអចិន្ត្រៃយ៍ ដែលនៅតែផ្តោតសំខាន់ជួយឧបត្ថម្ភជាថវិកាប្រចាំខែ ជួយ​ដល់​គ្រួសារមានប័ណ្ណក្រីក្រ។

សម្រាប់ក្រុម​គ្រួសារមានប័ណ្ណក្រីក្ររស់នៅសង្កាត់ដង្កោ ដែលបានទៅចុះឈ្មោះចូលកម្មវិធី «កញ្ចប់គ្រួសារ»នៅថ្ងៃនេះ បានថ្លែងអំណរគុណដែលរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគិតគូ ជួយ​ផ្ដល់​ជាសាច់ប្រាក់ជាប្រចាំខែសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ តាំងពីពេលរាតត្បាតនៃកូវីដ-១៩។ លើសពីការទទួលបានជាថវិកាជាប្រចាំខែ គឺពួកគេ​អាច​ប្រើប្រាស់​ប័ណ្ណ​ក្រីក្រ​ទៅ​ទទួល​ការ​ព្យាបាល​នៅ​គ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ។ ពលរដ្ឋបង្ហាញក្ដីរីករាយ និងពេញចិត្ត​ចំពោះ​អ្វី​ដែល​រាជរដ្ឋាភិបាលផ្ដល់ជូននេះ។

កម្មវិធី «កញ្ចប់គ្រួសារ»ថ្មីនេះ សម្រាប់គ្រួសារមានប័ណ្ណក្រីក្រនីមួយៗ គឺទទួលបាន ៣៤០០០ រៀល ក្នុងមួយខែ។ សម្រាប់សមាជិកគ្រួសារ ដែលមានវ័យចាប់ពី ៦០ឆ្នាំឡើងទៅ ទទួល​បាន​ថវិកា​បន្ថែម​ចំនួន ២៨០០០រៀល។ ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ ទទួលបាន​ថវិកាបន្ថែម ២៨០០០រៀល ដូចគ្នាផងដែរ។ ចំពោះសិស្សសិក្សាពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៩ ទទួល​បានថវិកាបន្ថែម ២០ ០០០ រៀលក្នុងមួយខែ រីឯសិស្សសិក្សាពីថ្នាក់ទី ១០ ដល់ទី ១២ ទទួល​បាន​ថវិកាបន្ថែម ៣០ ០០០ ម៉ឺនរៀលក្នុង ១ខែ។

ចំពោះស្ត្រី​មានផ្ទៃពោះ និងកុមារអាយុក្រោមពីឆ្នាំ ទទួលបាននៅពេលបំពេញទៅតាមលក្ខណ្ឌ។ ការ​ទទួលបានគឺនៅពេលពិនិត្យផ្ទៃពោះ ពេលសម្រាល និង​ក្រោយ​ពេល​សម្រាល​នៅ​មន្ទីរ​ពេទ្យរដ្ឋ។ ពេលពិន្យផ្ទៃពោះ ទទួលបានសាច់ប្រាក់ ៤ដង ១ដង ៨ម៉ឺនរៀល។ ពេល​សម្រាល​ទទួល​បាន ៤០ម៉ឺនរៀល និងក្រោយសម្រាលទទួលបាន ១០ដង ១ដងទទួលបាន ៨ម៉ឺនរៀល។

សូម​ជម្រាបថា ចាប់ពីថ្ងៃទី ១ខែមេសា ឆ្នាំ ២០២៤នេះ រាជរដ្ឋាភិបាល​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចុះ​ឈ្មោះ គ្រួសារមានប័ណ្ណក្រីក្រចូលទៅក្នុងកម្មវិធី «កញ្ចប់គ្រួសារ»។ ការចុះឈ្មោះ​ចូលកម្ម​វិធី​ថ្មី​នេះ ​ធ្វើឡើងតាមសេចក្ដីជូនដំណឹង គឺតម្រូវឱ្យមេគ្រួសារ ឬតំណាងគ្រួសារ ត្រូវមាន​បណ្ណ​សមធម៌​ដែល​មាន​សុពលភាពជាច្បាប់ដើម និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ចំពោះជនមានពិការភាព ត្រូវ​ភ្ជាប់បន្ថែមនូវ បណ្ណសម្គាល់ជនមានពិការភាពជាច្បាប់ដើមផងដែរ។ រីឯចាស់ជរា ដែល​មាន​អាយុ​ចាប់​ពី ៦០ឆ្នាំ ឡើងទៅ ត្រូវភ្ជាប់បន្ថែមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់កំណើត។ ចំណែកក្រុមគោលដៅ ជាអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវ​បាន​ចុះ​ឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។ នេះបើយោងតាម សេចក្ដី​ជូន​ដំណឹង​របស់ មូលនិធិជាតិជំនួយសង្គម៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        16
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm