​សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​មាន​សារ​សំខាន់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩

2021/07/22 12:12:19 pm        600

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា វ៉ាក់សាំង​​បង្ការ​ជំងឺ​កូវីដ-១៩ មាន​សារ​សំខាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ បន្ទាប់​ពី​ការ​ដឹក​ជញ្ជូន​មក​​ដល់​នៃ​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ស៊ីណូហ្វាម ១​លាន​ដូស​ទៀត​នៅ​ថ្ងៃ​នេះ។

​បើ​តាម​ទំព័រ​ហ្វេសប៊ុក​សម្ដេច វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម​ចំនួន ១​លាន​ដូស​ទៀត ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ថ្ងៃ​នេះ គឺ​ជា​វ៉ាក់សាំង​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។

គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​សរុប​ជាង ១៦​លាន​ដូស​ហើយ​​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ភាព​ស៊ាំ​ដល់​ប្រជាជន​កម្ពុជា។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យដឹង​ផង​ដែរ​ថា វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ចំនួន ៤​លាន​ដូស​ទៀត នឹង​ត្រូវ​ដឹក​ជញ្ជូន​ពី​ប្រទេស​ចិន​មក​កម្ពុជា​នៅ​ខែ​សីហា​ខាង​មុខ​នេះ។

កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ជាង ៦​លាន ៣៣​ម៉ឺន​នាក់​ហើយ​ ឬ​ស្មើ​នឹង ៦៣.៣៤​ភាគរយគិត​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ៕


អត្ថបទដែលទាក់ទង

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
2026/09/11 10:06:28 pm        1
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
2026/09/11 06:26:19 pm        1
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
2026/09/11 05:41:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក XI ៖ ចិនកំពុងស្វែងរកការពង្រឹងសាមគ្គីភាព និងឯករាជ្យភាពរបស់ប្រទេសនៅតំបន់សកលខាងត្បូង

2026/09/13 04:35:59 pm
​ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
2026/09/13 04:28:51 pm
​ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយពីសប្បុរសជន ជូនពលរដ្ឋ ភូមរង់ចាំ
2026/09/13 04:18:21 pm
​មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក TRUMP ទៅកាន់ប្រទេសអៀរឡង់
2026/09/13 03:24:26 pm
​កងកម្លាំងរដ្ឋាភិបាលយេម៉ែនអះអាងថា បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ក្រុមហ៊ូទីនៅក្បែរទីក្រុង Mocha
2026/09/13 02:21:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/13 04:56:33 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm