RUPP រៀបចំសង្ក្រាន្តឆ្នាំថ្មី និងពិព័រណ៍ស្នាដៃនិស្សិត​ដើម្បីប្រមូលថវិកាធ្វើសកម្មភាព​មនុស្សធម៌ក្នុងសង្គម

2024/04/05 08:07:58 pm        198

នៅថ្ងៃទី៥ ខែមេសា ឆ្នំា២០២៤នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP បាន​រៀបចំ​កម្ម​វិធី​សង្ក្រាន្ត អបអរសាទរបុណ្យចូលឆ្នំាថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង និងពិព័រណ៍លក់ផលិផល និង​សេវា​កម្ម​ដែល​ជាស្នាដៃនិស្សិតរយៈពេល៣ថ្ងៃ ដើម្បីប្រមូល​ថវិកា​យក​ជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុជា​ផង និងធ្វើសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា កុមារជួប​ការ​ខ្វះខាត​នៅតាមជនបទផងដែរ។

និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកឡើងថា ពួកគេ​សប្បាយ​រីករាយ​ដែល​សាក​ល​វិទ្យាល័យ​រៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី និងធ្វើពិព័រណ៍លក់ផលិផល និងសេវាកម្មដែល​ជាស្នាដៃនិ​ស្សិត​រយៈ​ពេល​៣​ថ្ងៃនេះ។ ខណៈដែលឱកាសនេះ ពួកគេអាចបង្ហាញស្នាដៃខ្លួនឯង កើតចេញពី​ការ​រៀន​សូត្រ​យកមកដាក់តាំងលក់ ដើម្បីប្រមូលថវិកាយកទៅធ្វើសកម្មភាពសប្បរសធម៌នានា ជា​ពិសេស​ការជួយដល់កុមារកំព្រា និងកុមារជួបការខ្វះខាតនានានៅតាមតំបន់ដាច់ស្រយាល។

អំឡុងពេលដើរទស្សនាកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្ក្រាន្តសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្រុម​និស្សិត បាន អបអរសាទរ ដោយបានឃើញថា សិស្សប្អូន និងរៀមច្បង ជា​និស្សិត​បាន​បង្កើត​ស្នាដៃ​ខ្លួន និងមានមួយចំនួនយកផលិតផលម្ហូបអាហារ ភេសជ្ជៈ ដែលស្នាដៃខ្មែរ​ធ្វើ​បាន​យក​មក​ដាក់​តាំង​លក់ ដើម្បីរួមចំណែកថវិកាជួយដល់កុមារកំព្រា និងកុមារស្ថិត​ក្នុង​បន្ទុក​គ្រួសារ​ខ្វះខាត​នៅ​តាម​តំបន់ជនបទ។

លោក វិ ទូ ប្រធានលេខាធិការដ្ឋានកិច្ចការយុវជន នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​ឱ្យ​ដឹង​ថា​ជា​រួម កម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅសាកលវិទ្យាល័យភូមិន្ទឆ្នាំ២០២៤នេះ ក្រៅពីមាន​ការ​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃនិស្សិតប្រមាណ២៣០តង់រយៈពេលបីថ្ងៃ សាកលវិទ្យាល័យ ក៏បានណែនាំ​ក្រុម​យុវជន​រៀបចំ​កម្មវិធីប្រគំតន្ត្រី រាំកម្សាន្តជុំគ្នារយៈពេល២ថ្ងៃ និងមានការលេង​ល្បែង​កម្សាន្ត​ចម្រុះ​ប្រជាប្រិយខ្មែរ នៅតាមស្តង់ និងនៅតាមទីធ្លាសាកលវិទ្យាល័យផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        80
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        146
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm