ខេត្តព្រះសីហនុ នឹងរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី និងលេងល្បែងប្រជាប្រិយ​នៅទីតាំងសំខាន់ៗ​របស់ខេត្ត និងតាមវត្តអារាមទូទាំងខេត្ត

2024/04/05 08:17:29 pm        276

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីការរៀបចំសង្ក្រានឆ្នាំថ្មីនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខ។

លោកអភិបាលរងបានឱ្យដឹងថា ឆ្នាំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយវិស័យ​ឯកជន រៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ និងព្រឹត្តិការណ៍អមចំនួន៣ផ្សេងទៀត នៅក្នុង​ភូមិសាស្ត្រ​ក្រុង​ព្រះសីហនុ និងស្រុកព្រៃនប់ ដែលទី១.នៅទីលានតេជោ (ពយតាមូង) ទី២.នៅពយជំទាវម៉ៅ (ដើមឈើចាំស្នេហ៍) និង ទី៣.នៅ Bay of Lights។

នៅទីតាំងទាំង៣ ខាងលើ នឹងមានការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី ការចាក់តន្ត្រីបែបុរាណ និង​សម័យ និងការលេងល្បែងប្រជាប្រិយខ្មែរចាប់ពីម៉ោង១០ព្រឹកតទៅ ដូចជា៖ ទាញព្រ័ត្រ បោះអង្គុញ ចោលឈូង លាក់កន្សែង វាយក្អម ឡើងបង្គោលខ្លាញ់ រាំដណ្តើមកៅអី ដណ្តើម​ស្លឹកឈើ ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត​បានត្រៀមឡានទឹក សម្រាប់ជួយ​សម្រួល​កម្តៅពី​ព្រះអាទិត្យផងដែរ។

ដោយឡែក ព្រឹត្តិការណ៍អមចំនួន ៣ មាននៅទីតាំងដូចជា៖

១.ឆ្នេរអូត្រេះ នៅតាមបណ្តោយឆ្នេរខ្សាច់ មានការរាំទូលក្អម

២.ទីតាំង«ខ្មែរធ្វើបាន» មានការលេងល្បែងប្រជាប្រិយខ្មែរ ដូចជាលាក់ កន្សែង ពង្រត់កូនក្រមុំ ដណ្តើមស្លឹកឈើ...

៣.រង្វង់មូលព្រះថោងនាងនាគ មានការស្រង់ព្រះថោងនាងនាគ​នៅថ្ងៃវរៈឡើងស័កដែល​ជាថ្ងៃទី៣។

ជាមួយគ្នានេះ ដើម្បីបង្កសប្បាយភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាល​ខេត្តព្រះសីហនុ​បានឧបត្ថម្ភសម្ភារសំខាន់ៗ និងចាំបាច់មួយចំនួនសំរាប់លេងល្បែងប្រជាប្រិយ ដែល​ប្រជាពលរដ្ឋ​និយមលេងច្រើនដូចជា៖ ខ្សែព្រ័ត្រក្រចៅ អង្គុញ ប៉ិកួៈ ក្អម បាវក្រចៅ ម្សៅក្រអូប ឈួង និងក្រមារខ្មែរ ផងដែរ។

លោកអភិបាលរង​ខេត្តបានបន្តថា ឆ្នាំនេះឯកឧត្តមអភិបាលខេត្ត នឹងផ្តល់កិត្តិយស​អញ្ជើញ​ដឹកនាំ​មន្ត្រី នៃរដ្ឋបាលខេត្តចូលរួម អុបធូបទៀនទទួលទេវតាឆ្នាំថ្មីនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលា​ម៉ោង ១០:១៧នាទីយប់ នៅទីលានតេជោ។

លោក អភិបាលរងខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្ត បានធ្វើការជូនដំណឹងដល់​សាធារណជន​នៅ​ក្នុងខេត្តព្រះសីហនុ មិនអនុញ្ញាតឱ្យមានការ ជះទឹកឬ គប់ទឹក ឬបាញ់ទឹក នៅតាមដងផ្លូវ​សាធារណ​នោះទេ ដែលបង្កឱ្យមានគ្រោះថ្នាក់ណាមួយជាយថាហេតុចំពោះអ្នកដំណើរ នឹងអ្នក​លេងផងដែរ។រដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំរៀបចំឆៃយ៉ាំទទួលភ្ញៀវទេសចរ ខ្មែរ និងបរទេស​ដែលធ្វើដំណើរ​ឆ្លងកាត់​តាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុផងដែរ។

ពាក់ព័ន្ធនឹង​បញ្ហា​អនាម័យសាធារណៈ រដ្ឋបាលខេត្តក៏បានធ្វើការអំពាវនាវដល់សាធារណជន ក៏​ដូចជា​ភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា និងបញ្ចេញ​សំរាមតាមម៉ោង​ដែលបាន​កំណត់។ ហើយរដ្ឋបាលក្រុងព្រះសីហនុ បានរៀបចំដាក់ធុងសំរាមនៅ​តាមទីតាំងជាច្រើន​នៅតាមបណ្តោយឆ្នេរ។ ទន្ទឹមនោះ លោកក៏បានអំពាវនាវ សូមសាធារណជន​កុំ​បន្ទោរបង់ពាសវាលពាសកាល ដោយងាកមកប្រើប្រាស់បន្ទប់ទឹកសាធារណដែលមានរហូត ១១កន្លែង សម្រាប់ប្រើប្រាស់ដោយមិនយកថវិកាទេ គឺសូមតែបងប្អូនចូលរួមថែរក្សា អនាម័យ ព្រោះវាជាសម្បត្តិសាធារណរបស់យើងទាំងអស់គ្នា៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        39
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm