សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាវិនិយោគទុនជាង ១.០០០ លាន​ដុល្លារលើដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងបង្កើតរោងចក្រកែច្នៃនៅកម្ពុជា

2024/04/05 08:59:16 pm        164

ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ចំនួន១៦រូប តំណាង​ឱ្យ​១៦​ក្រុម​ហ៊ុន ដឹកនាំដោយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyên Huy Tăng) ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​រដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងគោរព​ជូនពរ​ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅ​ទីស្តី​ការ​ក្រុមប្រឹក្សាធម្មនុញ្ញ។

ក្នុងឱកាសសម្តែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍ និង​ការ​រីក​ចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះផងដែរ ឯកឧត្តម​ឯក​អគ្គ​រដ្ឋ​ទូត​ក៏​បាន​អបអរសាទរអំពីសមិទ្ធផលដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការការពារការគោរពរដ្ឋធម្មនុញ្ញ និង​ការអនុវត្តសមត្ថកិច្ចរបស់ខ្លួននាពេលកន្លងមក។

ឯកឧត្តម​ប្រធានគណៈប្រតិភូក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការវិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ និង​ការ​បង្កើត​រោងចក្រ​កែច្នៃ​របស់​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា (VRG) ដោយបានចំណាយដើមទុនវិនិយោគអស់ទឹកប្រាក់ សរុបប្រមាណជាង ១.០០០លានដុល្លារអាម៉េរិក។

ជាការ​ឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជូនគណៈប្រតិភូ ដែលបានអញ្ជើញមកជូនពរឯកឧត្តមប្រធាន និង​សហការី​នៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងឱកាសនេះ។

ក្នុង​នោះ​ផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការ​កោត​សរសើរ​ចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន VRG នាពេលកន្លងមក និងបានធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់​ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលជាផ្នែកមួយ​ជួយ​ចូល​រួម​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា និងជួយរឹតចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        3
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        89
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm