អាមេរិក កំពុងពិនិត្យរបាយការណ៍ ដែលថាអ៊ីស្រាអែល ប្រើ AI ដើម្បីកំណត់គោលដៅក្នុងសង្រ្គាមហ្កាហ្សា

2024/04/05 10:31:56 pm        215

សហរដ្ឋអាមេរិក កំពុងពិនិត្យមើលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលថាយោធាអ៊ីស្រាអែល បាននិងកំពុងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត (AI) ដើម្បីជួយកំណត់អត្តសញ្ញាណគោលដៅទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សា នេះបើតាមអ្នកនាំពាក្យរបស់សេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា)។

នៅក្នុងបទសម្ភាសន៍របស់ CNN លោក ឃឺបប៊ី បាននិយាយថា សហរដ្ឋអាមេរិក មិនបានផ្ទៀងផ្ទាត់ខ្លឹមសារនៃរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្តី ផ្លើស៩៧២ (+972 Magazine) និងប្រព័ន្ធផ្សព្វផ្សាយ ឡូខល ខល (Local Call) កាលពីថ្ងៃពុធទេ។ ការចេញផ្សាយនោះបានលើកឡើងថា ក្រុមមន្ត្រីចារកម្មអ៊ីស្រាអែល បានពាក់ព័ន្ធនឹងកម្មវិធីដែលត្រូវបានរាយការណ៍នោះ ដែលគេស្គាល់ថាឈ្មោះកម្មវិធី «ឡាវេនដឺ» (Lavender)។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កងទ័ពអ៊ីស្រាអែលបានកំណត់ពលរដ្ឋហ្កាហ្សា រាប់ម៉ឺននាក់ជាជនសង្ស័យសម្រាប់ការធ្វើឃាត ដោយប្រើប្រាស់ប្រព័ន្ធ AI ដែលមានការត្រួតពិនិត្យពីមនុស្សតិចតួចប៉ុណ្ណោះ ប៉ុន្តែកងកម្លាំងការពារអ៊ីស្រាអែល IDF បានបដិសេធការលើកឡើងនេះ។

របាយការណ៍បានបន្ថែមថា កម្មវិធីរបស់កងកម្លាំង IDF នេះកំណត់ប្រព័ន្ធវិភាគឱ្យធ្វើការពិនិត្យឯករាជ្យ ដែលក្នុងនោះពួកគេផ្ទៀងផ្ទាត់ថា គោលដៅដែលបានកំណត់មួយណា បានបំពេញតាមនិយមន័យពាក់ព័ន្ធ ដែលស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ណែនាំរបស់អ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        56
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        92
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm