ក្រុមហ៊ុន Land Rover Cambodia ធ្វើសន្និសីទបំភ្លឺករណី «រថយន្តឆេះតាមដងផ្លូវ»

2024/04/05 10:37:59 pm        485

ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនដែលនាំចូលនូវរថយន្តម៉ាកល្បីៗលើពិភពលោក និង​ចែកចាយផ្តាច់មុខសម្រាប់រថយន្ត Land Rover ដែលជាក្រុមហ៊ុន​ផលិតរថយន្ត​ដ៏​ធំបំផុត​របស់​ពិភព​លោក​កាល​ពីថ្ងៃទី៤ ខែមេសាឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទ​សារព័ត៌មាន​មួយ​ដើម្បី​បង្ហាញ​អំពី​ការ​ប្រើប្រាស់រថយន្ត Range Rover ឱ្យកាន់តែប្រសើរឡើង។

លោក Sajai Nalupurakkal ប្រធានផ្នែកសេវាកម្មជួលជុលរបស់ក្រុមហ៊ុន Land Rover Cambodia បានលើកឡើងថា ក្រុមហ៊ុនតែងតែនាំមុខគេជានិច្ចនូវបច្ចេកវិទ្យា និងការ​បង្កើត​ថ្មី​ដោយ​ផ្តោត​លើ​ការយកចិត្តទុកដាក់អតិថិជនជាស្នូល។ ដោយឡែក ករណីឆេះរថយន្ត Range Rover នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លោកបានពន្យល់ថា មានហេតុផលជាច្រើន ដែលកើតចេញពីកត្តារួមផ្សំគ្នាដូចជា ការធ្វេសប្រហែសក្នុងការថែទាំរថយន្ត ការខូចទ្រនាប់ការពារ លេចធ្លាយ ឬប្រព័ន្ធខ្សែភ្លើងដែលមានបញ្ហាហានិភ័យកើនឡើង។

លោកបានបន្តថា ការកែឆ្នៃរថយន្តខុសបច្ចេកទេស ការកែប្រែប្រព័ន្ធខ្សែភ្លើង ដោយអ្នក​បច្ចេកទេស​ដែល​គ្មានជំនាញច្បាស់លាស់ ការនាំយកយានជំនិះពីស្តង់ដារអឺរ៉ុប និងការ​កែប្រែប្រ​ព័ន្ធ​បង្ហូរ​ប្រេង ដើម្បីដំណើរ​ការ​ជាមួយ​និង​លក្ខខណ្ឌ​ប្រេង​ឥន្ធនៈ​ផ្សេងៗ​ក៏​អាច​នាំឱ្យឡើ​ង​កំដៅ​ដែរ​។ នៅពេលដែលម៉ាស៊ីនឡើងកំដៅខ្លាំងសារធាតុរាវរបស់វា ដូចជាប្រេង និងទឹកស្អំម៉ា​ស៊ីន​កើន​ឡើង​ដល់​សីតុណ្ហភាពខ្ពស់ហើយចាប់ផ្តើមហៀរចេញ ដែលអាចបញ្ឆេះលើផ្នែកម៉ាស៊ីនក្តៅ ឬ​ប្រព័ន្ធ​បង្ហូរប្រេង ដែលជាហេតុនាំឲ្យមានភ្លើងឆេះ។

អតិថិជនម្នាក់ ដែលយករថយន្តមកជួសជុលផ្ទាល់នៅក្រុមហ៊ុន Land Rover Cambodia លោក គួច លេងឃាង បានបង្ហាញទស្សនៈថា លោកតែង​តែទទួល​បាន​ការ​យក​ចិត្តទុកដាក់​ពី​ផ្នែក​សេវាកម្ម​របស់ក្រុមហ៊ុន ដើម្បីត្រួតពិនិត្យឡាន ដូចជា ការផ្លាស់ប្តូរប្រេងម៉ាស៊ីន និងការឆែក​ប្រព័ន្ធ​សុវត្ថិភាព​ជាដើម ជាពិសេសពេលត្រូវដល់ពេលមកឆែកឬពេលត្រូវទៅឆ្ងាយម្តងៗ គឺមិនដែរ​បារម្ភ​ទេ សឹងតែទិញឡានហើយចាំតែចាក់សាំង និងដូរប្រេងម៉ាស៊ីនតែប៉ុណ្ណោះ។

ជាមួយនេះលោក សៀង រិទ្ធ ប្រធានផ្នែករោងជាង បានចែករំលែកអំពីទំនុកចិត្ត​ក្នុង​ការ​ជួសជុល​រថយន្ត​នេះដែរថា ក្រុមជំនាញដែលមានតុល្យភាពនៅក្នុងការផ្ដល់សេវាកម្មមេកានិក និងផ្នែក​រោគ​វិនិច្ឆ័យ​នៃ​កំហូចរថយន្តគឺត្រូវបានចុះឈ្មោះនៅក្នុងវេទិកាបណ្តុះបណ្តាល Land Rover ដោយ​បន្ត​ការ​បណ្តុះ​បណ្តាល​ជាប្រចាំតាមរយៈថ្នាក់អនឡាញ និងរៀនដោយផ្ទាល់​នៅ​ក្នុង​ថ្នាក់​នៅ​សាលា​បណ្តុះ​បណ្តាល Land Rover ក្នុងប្រទេសសិង្ហបុរី និងចក្រភពអង់គ្លេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        3
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        89
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm