លោកស្រី Yellen នៅប្រទេសចិន អំពាវនាវឲ្យមាន «ទីលានប្រកួតប្រជែងស្មើភាព» សម្រាប់ក្រុមហ៊ុនអាមេរិក

2024/04/05 10:43:36 pm        204

យន្តហោះរបស់លោកស្រី Yellen បានចុះចតនៅទីក្រុង Guangzhou (ក្វាងទុង) ហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមេសា) ខណៈដែលរដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាមេរិករូបនេះ នឹងចាប់ផ្ដើមកិច្ចពិភាក្សារយៈពេល ៤ថ្ងៃជាមួយមន្ត្រីចិន អំឡុងដំណើរទស្សនកិច្ចលើកទី២ របស់លោកស្រីទៅកាន់ប្រទេសសេដ្ឋកិច្ចដ៏ធំជាងគេបំផុតលំដាប់ទី២ របស់ពិភពលោក ក្នុងរយៈពេលមិនដល់មួយឆ្នាំ។

នៅព្រឹកថ្ងៃសុក្រ (ទី៥ ខែមេសា) នេះ លោកស្រីបាននិយាយថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្ត ក្នុងការមាន «ទំនាក់ទំនងសេដ្ឋកិច្ចដ៏ល្អប្រសើរ» ដោយសម្ដីត្រូវបានពោលឡើងអំឡុងជំនួបជាមួយអភិបាលខេត្ត Guangdong ជាខេត្តដ៏ធំដែលតំណាងឲ្យកំណែទម្រង់ និងការអភិវឌ្ឍ ពោលគឺជាកម្លាំងជំរុញឲ្យមានការរីកចម្រើនក្នុងល្បឿនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។

ប៉ុន្តែលោកស្រីបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនោះទាមទារឲ្យមាន «ទីលានលេងប្រកួតប្រជែងស្មើភាព ទាំងសម្រាប់កម្មករនិយោជិត និងក្រុមហ៊ុនអាមេរិក» ក៏ដូចជាការមាន «ការទំនាក់ទំនងបើកចំហ និងដោយផ្ទាល់លើផ្នែកនានាជាច្រើនទៀតដែលយើងមានការខ្វែងគំនិតគ្នា»។ លោកស្រី Yellen បានបន្ថែមទៀតថា៖ «បញ្ហានេះរាប់បញ្ចូលទាំងបញ្ហាឧស្សាហកម្មហួសប្រមាណរបស់ប្រទេសចិនផងដែរ ដែលសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតមានការព្រួយបារម្ភ ពោលគឺជាបញ្ហាដែលអាចបណ្តាលឲ្យមានប៉ះពាល់រីករាលដាលជាសកល»។

ជាមួយគ្នានេះ លោកស្រី Yellen ក៏បានព្រមានដែរថា ការឧបត្ថម្ភធនដ៏ធំរបស់ប្រទេសចិន សម្រាប់បច្ចេកវិទ្យា ដូចជាថាមពលបៃតង រថយន្តអគ្គិសនី និងអាគុយជាដើម បង្កជាហានិភ័យបង្កើតឲ្យមានទំនិញច្រើនហួសប្រមាណ ដែលបន្ទាប់មកជោរជន់ពេញទីផ្សារពិភពលោក ដោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនអាមេរិក និងប្រទេសដទៃទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Yellen គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងឧបនាយករដ្ឋមន្ត្រីលោក He Lifeng ព្រមទាំងទេសាភិបាលធនាគារកណ្តាល លោក Pan Gongsheng និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Lan Fo'an។ ការពិភាក្សាជាមួយបណ្ដាឥស្សរជនទាំងនោះ នឹងមើលឃើញពីការជជែកគ្នាយ៉ាងជ្រៅពីលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេសទាំង២ និងដោះស្រាយផ្នែករសើបជាច្រើនទៀត ដូចជាសន្តិសុខជាតិ និងការគាំទ្ររបស់ទីក្រុងប៉េកាំង សម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        57
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        93
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        414

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm