លោក Yoon របស់កូរ៉េខាងត្បូងចូលរួមការបោះឆ្នោតមុនកាលកំណត់ នៅមុនការបោះឆ្នោតសភា

2024/04/06 08:08:28 am        19

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានទៅបោះឆ្នោត ខណៈដែលការបោះឆ្នោតមុនកាលកំណត់រយៈពេល ២ថ្ងៃ សម្រាប់ការបោះឆ្នោតសភា នាសប្តាហ៍ក្រោយ បានចាប់ផ្ដើមនៅថ្ងៃសុក្រនេះ ដែលការបោះឆ្នោតនេះគណបក្សកាន់អំណាចរបស់លោក ព្យាយាមដណ្តើមយកសំឡេងភាគច្រើននៅក្នុងសភា ដែលត្រូវបានគ្រប់គ្រងដោយគណបក្សប្រឆាំង។

យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មានមនុស្សជាង ២,២លាននាក់ ឬប្រហែល ៥,១ភាគរយនៃអ្នកមានសិទ្ធិបោះឆ្នោត បានទៅបោះឆ្នោត នៅការិយាល័យបោះឆ្នោតប្រហែល ៣.៥០០កន្លែង នៅទូទាំងប្រទេស គិតត្រឹមម៉ោង ១១ព្រឹក ម៉ោងក្នុងស្រុក។ មានការកត់សម្គាល់ពីចំនួនដ៏ខ្ពស់បំផុតនៃអ្នកចេញទៅបោះឆ្នោត សម្រាប់ការបោះឆ្នោតសភា នាពេលនេះ គិតចាប់តាំងពីប្រព័ន្ធបោះឆ្នោតមុនកាលកំណត់ ត្រូវបានអនុម័តក្នុងឆ្នាំ២០១៣។

លោក Yoon បានទម្លាក់សន្លឹកឆ្នោតរបស់លោកជាមួយនឹងជំនួយការជាច្រើនរូប នៅមណ្ឌលបោះឆ្នោតមួយ ក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Busan ជាទីដែលលោកត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ។ លោកបានជំរុញឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតនៅថ្ងៃទី១៥ ខែមេសា ដោយនិយាយថា វាមិនត្រឹមតែជាសិទ្ធិរបស់ពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងជាការទទួលខុសត្រូវផងដែរ។

ហានិភ័យ គឺមានខ្ពស់សម្រាប់លោក Yoon ខណៈដែលគណបក្សអំណាចប្រជាជន (PPP) របស់ខ្លួន មានបំណងឈ្នះសំឡេងភាគច្រើន នៅក្នុងសភាតែមួយ ដែលមាន ៣០០អាសនៈ ទោះបីជាការស្ទង់មតិបង្ហាញថា ការបោះឆ្នោតមានរយៈពេលកៀកពេកមិនអាចកំណត់បាន។ ការបរាជ័យ អាចកាត់បន្ថយគំនិតផ្តួចផ្តើមសំខាន់ៗរបស់លោក Yoon ក្នុងការជំរុញសេដ្ឋកិច្ច សុខភាពសារពើពន្ធ និងអត្រាកំណើត ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីជាមួយសហរដ្ឋអាមេរិក និងជប៉ុនផងដែរ។

ជាមួយនឹងសំឡេងភាគច្រើន ១៦៧អាសនៈ គណបក្សប្រឆាំងដ៏ធំ គឺគណបក្សប្រជាធិបតេយ្យ (DP) បានអនុម័តសេចក្ដីស្នើច្បាប់ដ៏ចម្រូងចម្រាសរាប់សិប ក្នុងនោះរួមទាំងច្បាប់គិលានុបដ្ឋាយិកាដែលត្រូវបានវេតូដោយលោក Yoon និងគណបក្សរបស់លោកផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        369
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        416
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        393

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm