រដ្ឋមន្ត្រីហ្វាំងឡង់បញ្ជាក់ថា ពេលនេះ មិនមែនជាពេលដែលត្រូវពិភាក្សាអំពីច្បាប់កាំភ្លើងទេ បន្ទាប់ពីមានការបាញ់សម្លាប់កុមារ

2024/04/06 08:14:53 am        15

រដ្ឋមន្ត្រីមហាផ្ទៃលោកស្រី Mari Rantanen បាននិយាយថា ប្រទេសហ្វាំងឡង់ មានច្បាប់ស្តីពីអាវុធ«តឹងរ៉ឹង»រួចហើយ ហើយឥឡូវនេះ មិនមែនជាពេលវេលាត្រឹមត្រូវ ដើម្បីពិភាក្សាអំពីការរឹតបន្តឹងវានោះទេ បន្ទាប់ពីមានការបាញ់ប្រហារ នៅសាលារៀនមួយសប្តាហ៍នេះ ដែលក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ បានបាញ់ មិត្តរួមថ្នាក់បីនាក់។

កាលពីថ្ងៃអង្គារ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បាននាំយកកាំភ្លើងខ្លីរបស់សាច់ញាតិ ទៅសាលារៀន Viertola នៅជិតទីក្រុង Helsinki ដោយបានបាញ់សម្លាប់សិស្សថ្នាក់ទី៦ម្នាក់ និងពីរនាក់ទៀត រងរបួសយ៉ាងធ្ងន់   ធ្ងរ។

ទិន្នន័យរបស់ក្រសួងមហាផ្ទៃហ្វាំងឡង់ បង្ហាញថា មានអាវុធដែលមានអាជ្ញាប័ណ្ណជាង ១,៥លាន និងអ្នកកាន់អាជ្ញាប័ណ្ណប្រហែល ៤៣០.០០០នាក់ នៅក្នុងប្រទេសដែលមានប្រជាជនចំនួន ៥,៦លាននាក់ ដែលការបរបាញ់ និងការបាញ់ទៅលើគោលដៅ គឺជាល្បែងកំសាន្តដ៏ពេញនិយម។

អត្រានៃអាវុធស៊ីវិលរបស់ប្រទេសហ្វាំងឡង់ក្នុងមនុស្សម្នាក់ៗ គឺខ្ពស់បំផុតក្នុងចំណោមបណ្តាប្រទេសសហភាពអឺរ៉ុប ការសិក្សាមួយរបស់គម្រោងស្រាវជ្រាវ Small Arms Survey បានរកឃើញនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែលោក Rantanen បាននិយាយថា ចំនួនកាំភ្លើងខ្ពស់ មិនធ្វើឲ្យហ្វាំងឡង់ក្លាយជា «ប្រទេស មានអំពើហិង្សា»នោះទេ។

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        67
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        395
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        443

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm