ទេសរដ្ឋមន្ត្រី លី ធុជ នាំយកអំណោយសម្តេចតេជោ ឧបត្ថម្ភ​ដល់មន្ដ្រី​ដោះមីន១៨៤នាក់ ​ដែលកំពុង ធ្វើចត្តាឡីស័ក នៅស្រុកសំឡូត

2021/07/22 01:02:24 pm        636

បាត់ដំបង ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រគល់នូវគ្រឿង ឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ជូនដល់​មន្ដ្រី​ដោះមីន​បម្រើការងារ​នៅអង្គការ MAG ចំនួន១៨៤នាក់ ដែលកំពុងជាប់ ធ្វើចត្តាឡីស័ក នៅស្រុកសំឡូត ខេត្តបាត់ដំបង ។

ជួសមុខឲ្យ​មន្ដ្រី​ដោះមីនទាំងអស់ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បាន​សម្ដែងនូវការដឹងគុណ​ជូន​ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែយកចិត្ត ទុកដាក់ អាណិតអាសូរនិងគិតគួរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាការឧបត្ថម្ភគាំទ្រ ដល់បុគ្គលិកដោះ មីនទាំងអស់រាល់ទុក្ខលំបាកនិងគ្រប់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់រដ្ឋបាលខេត្តបាត់ដំបង ចំពោះការផ្តល់ កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ និងការគាំទ្រចំពោះគ្រប់ប្រតិបត្តិករបោសសម្អាតមីនជាតិ -អន្តរជាតិ ដែលកំពុងបំពេញការងារមនុស្សធម៌ ក្នុងការជួយសង្រ្គោះអាយុជីវិត និងផ្តល់ដីប្រកប ដោយសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋយើង ព្រមទាំងចូលរួមប្រែក្លាយទឹកដីអតីតសមរភូមិ និងការគម្រាមកំហែងខ្ពស់ ដោយសារមីន ទៅជាដីដែលមានសុវត្ថិភាពនិងការអភិវឌ្ឍ ដែលការ រួមចំណែកទាំងនេះ ពិតជាបានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការរីកចម្រើន និង មានភាពធូរធារជាមុន ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តទៀតថា ការងារបោសសម្អាតមីននៅកម្ពុជានៅតែបន្តទៅ មុខជានិច្ច ទោះបីមានការរីករាលជំងឺកូវីដក៏ដោយ ព្រមទាំង បានណែនាំឲ្យបុគ្គលិកអ្នកដោះមីន ទាំងអស់ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ រក្សាអនាម័យ និងថែរក្សាសុខភាព ជាពិសេសត្រូវបន្ត អនុវត្តន៍តាមវិធានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ ៣កុំ ឲ្យបាន​ ខ្ជាប់ខ្ជួន ។

អំណោយ​គ្រឿងឧបភោគបរិភោគ ​ទាំងនោះ មានការចូលរួមចំណែកឧបត្ថម្ភពីអាជ្ញាធរមីន សាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងមូលនិធិ Sir Bobby Charlton ប្រចាំកម្ពុជា រួមមាន ៖ អង្ករ,ទឹកបរិសុទ្ធ ,ទឹកស៊ីអ៊ីវ,មី,ត្រីខកំប៉ុង,សាច់ក្រក,ត្រីងៀត,ម៉ាស់ និងអាកុល។ក្រៅពីគ្រឿង ឧបភោគបរិភោគ ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកនូវថវិកាឧបត្ថម្ភដល់អ្នកវិជ្ជមានកូវីដជា បុគ្គលិកអង្គការMAGចំនួន៣នាក់ដោយក្នុងម្នាក់៥០ម៉ឺនរៀលនិងថវិកា៤លានរៀល សម្រាប់ ការងារធ្វើចត្តាឡីស័កនេះផងដែរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm