ប្រធានក្រុមហេសបូឡានិយាយថា ការវាយប្រហារលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅស៊ីរី គឺជាចំណុចរបត់មួយ

2024/04/06 04:28:43 pm        226

ប្រធានក្រុមប្រដាប់អាវុធនៅប្រទេសលីបង់ លោក Hezbollah បាននិយាយកាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់អ៊ីស្រាអែល លើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុងដាម៉ាស(Damascus) ក្នុង​សប្តាហ៍​នេះបានបង្ហាញពី «ចំណុចរបត់មួយ» ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេល​ដែល​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន បានបើកការវាយប្រហារលើអ៊ីស្រាអែល ដែលនាំឱ្យមានការកើនឡើង​ភាពតាន​តឹង​នៅក្នុងតំបន់។ ការវាយប្រហារនៅទីក្រុងដាម៉ាស កាលពីថ្ងៃចន្ទ ទី១ ខែមេសា បាន​សម្លាប់​សមាជិកកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ៧ នាក់ ដែលក្នុងនោះមានមេបញ្ជាការជាន់ខ្ពស់ម្នាក់ ដែល​អ៊ីរ៉ង់​បាន​ប្តេជ្ញាថាសងសឹក។

ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនគាំទ្រសិទ្ធិរបស់ប្រទេសអ៊ីរ៉ង់ ក្នុងការ «ដាក់ទណ្ឌកម្ម» លើអ៊ីស្រាអែល ហើយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃសុក្រ លោក Sayyed Hassan Nasrallah បាននិយាយថា ការឆ្លើយតបនឹងមកដល់។ សូមប្រាកដថា ការ​ឆ្លើយ​តបរបស់អ៊ីរ៉ង់ ចំពោះការ​កំណត់​គោលដៅ​លើ​ស្ថាន​កុងស៊ុល​នៅ​ក្នុង​ទីក្រុង​ដាម៉ាស(Damascus) ប្រាកដជានឹងកើតឡើងប្រឆាំងអ៊ីស្រាអែល។

លោក​ និយាយថា អ៊ីស្រាអែល បានត្រៀមទប់ទល់សម្រាប់លទ្ធភាពនៃការវាយប្រហារសងសឹក ដោយ​លុបចោលការចាកចេញសម្រាប់អង្គភាពប្រយុទ្ធទាំងអស់ និងប្រមូល​ផ្តុំក​ង​ទ័ព​បន្ថែម​ទៀត​សម្រាប់​អង្គភាពការពារដែនអាកាស។

រហូតមកដល់​ពេល​នេះ អ៊ីរ៉ង់បានបញ្ចៀសពីការធ្លាក់ចូលក្នុងជម្លោះដោយផ្ទាល់ ខណៈគាំទ្រ​ការ​វាយ​ប្រហារ​មួយចំនួនលើគោលដៅរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ធ្វើឡើងដោយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួននៅទូទាំងតំបន់មានក្នុងប្រទេសលីបង់ ស៊ីរី យេម៉ែន និងអ៊ីរ៉ាក់។

ក្រុម​ហេសបូឡា ព្រមទាំងសម្ព័ន្ធមិត្ត Amal និងក្រុមប៉ាឡេស្ទីន ដែលមានមូលដ្ឋាន​នៅ​ប្រទេស​លីបង់ បានបាញ់តបតគ្នាជាមួយអ៊ីស្រាអែល ឆ្លងកាត់ព្រំដែនភាគខាងត្បូង ប្រទេសលីបង់ ចាប់​តាំង​ពីថ្ងៃទី ៨ ខែតុលា។ លោក Nasrallah កាលពីថ្ងៃសុក្រ បាននិយាយថា​ក្រុម​របស់​លោក​នៅ​តែ​មា​នអាវុធ និងកម្លាំង ដែលខ្លួនមិនទាន់បានប្រើប្រាស់ប្រឆាំងអ៊ីស្រាអែលនៅឡើយ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm