អភិបាលរដ្ឋញូវយ៉ក រាយការណ៍ថាពុំមាន «ស្ថានភាពគំរាមកំហែងដល់អាយុជីវិតនោះទេ» បន្ទាប់ពីការរញ្ជួយដីនៅញូវយ៉ក

2024/04/06 06:11:42 pm        110

គ្រោះរញ្ជួយដីកម្រិត ៤,៨ រិចទ័រ បានវាយប្រហារនៅជិតទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រ ដែលទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបាននិយាយថា បានអង្រួនអគារនៅឆ្នេរសមុទ្រខាងកើត និងធ្វើឲ្យប្រជាជនភ័យខ្លាច នៅក្នុងតំបន់ដែលកម្រជួបប្រទះសកម្មភាពរញ្ជួយដីគួរឱ្យកត់សម្គាល់បែបនេះ។

ចំណុចកណ្តាលនៃការរញ្ជួយដី គឺនៅ ទីក្នុង រដ្ឋ New Jersey ភាគកណ្តាល មានចម្ងាយប្រហែល ៦៤ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងញូវយ៉ក។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក និយាយថា វាបានកើតឡើង នៅជម្រៅ ៤,៧ គីឡូម៉ែត្រ ប៉ុន្តែគ្មានការខូចខាតទ្រង់ទ្រាយធំ ត្រូវបានគេរាយការណ៍នោះទេ ទោះបីជាអភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul បានព្រមានអំពីលទ្ធភាពនៃការរញ្ជួយដីដ៏មហន្តរាយ នៅក្នុងសន្និសីទសារព័ត៌មានក៏ដោយ។

ក្រុមវិស្វកម្ម កំពុងត្រួតពិនិត្យផ្លូវ និងស្ពាន។ លោកស្រី បាននិយាយថា នេះគឺជាការរញ្ជួយដីធំបំផុតមួយនៅឆ្នេរខាងកើតក្នុងសតវត្សរ៍ចុងក្រោយនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយថា ពុំមានអ្នករងរបួសណាម្នាក់ ត្រូវបានរាយការណ៍ទេ ប៉ុន្តែបានជំរុញឱ្យអ្នករស់នៅក្នុងទីក្រុង ចូលលាក់ខ្លួននៅក្រោមគ្រឿងសង្ហារឹម ឬនៅជាប់ជញ្ជាំងខាងក្នុងផ្ទះ ប្រសិនបើពួកគេគិតថាមានគ្រោះរញ្ជួយដី។ 

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថា ពួកគេអាចរំពឹងថាជើងហោះហើរនឹងត្រូវដំណើរការសម្រាប់អាកាសយានដ្ឋានទីក្រុងញូវយ៉ក រហូតដល់ពេលថ្ងៃត្រង់ដោយសារតែរញ្ជួយដី និងការពន្យារពេលពី ៣០ ទៅ ៤៥ នាទី។ 

យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ជើងហោះហើរមួយចំនួនសម្រាប់ទីក្រុងញូវយ៉ក បានបង្វែរទៅអាកាសយានដ្ឋានផ្សេងទៀត។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm