ជើងហោះហើរត្រូវលុបចោល ដោយសារអាកាសធាតុអាក្រក់ នៅរដ្ឋ New South Wales របស់អូស្ត្រាលី

2024/04/06 06:53:08 pm        212

ជើងហោះហើរជាង ១០០វ៉ុល ត្រូវបានពន្យារពេល ឬលុបចោល នៅអាកាសយានដ្ឋានស៊ីដនី (Sydney Airport) កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) ដោយសារអាកាសធាតុអាក្រក់ធ្ងន់ធ្ងរ បាន​បន្ត​មាន​ឥទ្ធិពល ចំពោះរដ្ឋ New South Wales ភាគខាងកើតនៃប្រទេសអូស្ត្រាលី។

អាកាសធាតុអាក្រក់ធ្ងន់ធ្ងរនេះ បានបណ្ដាលឲ្យមានភ្លៀងធ្លាក់ឥតឈប់ឈរ និងខ្យល់​បោក​បក់​ខ្លាំង​ដែលបង្កឲ្យមានជាទឹកជំនន់ និងការរំខាន នៅទូទាំងរដ្ឋ New South Wales ក្នុង​នោះ​រួម​ទាំង​នៅ​ទីក្រុងស៊ីដនី ដែលជារដ្ឋធានីរបស់រដ្ឋនេះផងដែរ។

គិតត្រឹមម៉ោង ១៤:៣០នាទី ម៉ោងក្នុងស្រុក ជើងហោះហើរអន្តរជាតិចំនួន ៦វ៉ុល និងជើង​ហោះ​ហើរ​ក្នុង​ស្រុកចំនួន ១០៩វ៉ុល ត្រូវបានលុបចោលរួចហើយ។ ដោយសារតែការលុបចោល និង​ការ​ពន្យារ​ពេលជើងហោះហើរ អ្នកដំណើរជាច្រើនត្រូវបានជាប់នៅព្រលានយន្តហោះនោះ។

គិតត្រឹមល្ងាចថ្ងៃសុក្រ តំបន់ជុំវិញទីក្រុងស៊ីដនីក្នុងរដ្ឋ New South Wales ឃើញ​មាន​កម្រិត​ភ្លៀង​ធ្លាក់​ដល់ ១៦០មីលីម៉ែត្រ ក្នុងរយៈពេល ៤៨ម៉ោង ដែលជាកម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៤ឆ្នាំ។ ជាមួយគ្នានេះ ភ្លៀងក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតប្រចាំថ្ងៃ និងការ​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក​ផងដែរ ដោយតំបន់មួយចំនួន បានជួបប្រទះនឹងការដាច់ចរន្តអគ្គិសនី និងទឹក។ ក្រៅ​ពី​នេះ ​ផ្លូវជាច្រើនត្រូវបានបិទ ខណៈខ្សែរថភ្លើងជាច្រើនត្រូវបានពន្យារពេល។ លើសពីនេះទៀត យ៉ាង​ហោចណាស់សាលារៀនចំនួន ១០កន្លែង ត្រូវបានបិទជាបណ្តោះអាសន្ន។

នាយកដ្ឋានឧតុនិយមក្នុងតំបន់បានព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងស្ថានភាព​អាកាស​ធាតុ​អាក្រក់​ធ្ងន់​ធ្ងរ​នេះ ត្រូវបានរំពឹងថា នឹងបន្តមាននៅតំបន់មួយចំនួននៃរដ្ឋ New South Wales រហូត​ដល់​ថ្ងៃអាទិត្យ​៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        34
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        66
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm