ក្រសួងបរិស្ថានបំពាក់ឧបករណ៍ពិនិត្យគុណភាពខ្យល់ចំនួន១២ទីតាំងបន្ថែមទៀត នៅតាមបណ្តាខេត្ត

2024/04/06 07:06:36 pm        125

ដើម្បីពង្រឹងការតាមដានគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ក្រសួងបរិស្ថាន​បានបំពាក់​ឧបករណ៍​ពិនិត្យគុណភាពខ្យល់ចំនួន១២ទីតាំងបន្ថែមទៀត នៅតាមបណ្តាខេត្តមួយ​ចំនួ​ន​ក្នុង​ប្រទេស​កម្ពុជា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​ប្រាប់BTV នៅថ្ងៃទី០៦ ខែមេសានេះ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ទីតាំងចំនួន១២ ដែលក្រសួង​បរិស្ថាន​បាន​បំពាក់​ឧបករណ៍​ពិនិត្យ​គុណភាព​ខ្យល់បន្ថែមនោះរួមមាន៖ទី១.ការិយាល័យធនធានធម្មជាតិ និងបរិស្ថាន​ស្រុក​បាភ្នំ ខេត្តព្រៃវែង ទី២.ការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ទី៣.សាលាបឋមសិក្សាបរកែវ ខេត្តរតនគីរី ទី៤.សាលាស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទី៥.​សាលា​ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ទី៦.តំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង ទី៧.​ស្នាក់​ការរងឧទ្យានជាតិភ្នំព្រួស ខេត្តកែប ទី៨.សាលាស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី៩.​ស្នាក់ការ​តំបន់​ប្រើប្រាស់​ច្រើនយ៉ាងសំឡូត-ប៉ៃលិន ខេត្តប៉ៃលិន ទី១០.សាលាស្រុកសំពៅលូន ខេត្តបាត់ដំបង ទី១១.សាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងទី១២.ស្នាក់​ការ​ឧទ្យានុរក្ស​កេស​កូល​ភ្នំគូលែន ខេត្តសៀមរាប។

ឯកឧត្តមបន្តថា បច្ចុប្បន្នឧបករណ៍ពិនិត្យគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជាសរុបចំនួន ៥៩ទីតាំង ហើយឧបករណ៍​នេះ​មានសារៈសំខាន់​ណាស់​ក្នុង​ការ​តាម​ដាន​គុណភាព​ខ្យល់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដោយឧបករណ៍នេះអាចត្រួតពិនិត្យប៉ារ៉ាម៉ែតសារធាតុបំពុលខ្យល់ ដូចជា ភាគ​ល្អិតនិចល PM2.5, PM10, CO, NO2, O3, SO2 សំណើម និងសីតុណ្ហភាព។

ក្រៅពីនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្នគុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា ជា​ពិសេស​ខេត្តព្រំដែនកម្ពុជា-ថៃ មាន​ស្ថានភាព​ល្អប្រសើរ​ដោយ​យោង​តាម​ឧបករណ៍​តាម​ដាន​គុណភាព​ខ្យល់ និងរថយន្តចល័តដែលបានចុះត្រួតពិនិត្យថ្មីៗនេះរកឃើញថា លទ្ធផលភាគល្អិត PM2.5 ជា​មធ្យម​ក្នុងរយៈពេល២៤ម៉ោងចន្លោះពី១០ ទៅ ១៥ មីក្រូក្រាមក្នុង១ម៉ែត្រគូប ដោយ​ស្តង់ដារ​គិត​ជា​មធ្យម ៥០មីក្រូក្រាមក្នុង១ម៉ែត្រគូប។

ជាការកត់សំគាល់ ក្នុងរយៈពេល៣ខែកន្លងមកនេះ ក្រសួងបរិស្ថាន បានតាម​ដាន​គុណភាព​ខ្យល់​សាធារណៈ​ជា​ប្រចាំ នៅរាជធានីភ្នំពេញ ចំនួន១៧ទីតាំង និងតាមបណ្តាខេត្តទូទាំងប្រទេសចំនួន ៣៧ ទីតាំង និងបានបំពាក់ឧបករណ៍ត្រួតពិនិត្យថ្មី ចំនួន១២ទីតាំង នៅតាមបណ្តាខេត្ត បន្ថែម​លើ​ការ​បញ្ជូនរថយន្តត្រួតពិនិត្យគុណភាពខ្យល់ «វិស្ណុ» ចល័តទូទាំងប្រទេស។ ក្នុងត្រីមាសទី១ ឆ្នាំ​២០២៤ គុណភាពខ្យល់មានសភាពល្អប្រសើរ បើប្រៀប​ធៀប​ទៅ​នឹង​ស្តង់ដារ​គុណភាព​ខ្យល់​សាធារណៈ ​ដោយកម្រិតភាគល្អិតនិចល់ PM 2.5 ជាមធ្យមក្នុងរយៈពេល៣ខែនេះ ស្មើនឹង​២៣,៦០ មីក្រូក្រាមក្នុង១ម៉ែត្រគូប ប៉ុណ្ណោះ៕ អត្ថបទ៖ទូច សោភ័ណ 


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        20
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        96
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm