អង្គការអុកស្វាម និងដៃគូពាក់ព័ន្ធ ប្រារព្ធកម្មវិធីឥទ្ធិពលនៃបរិយាបន្ន ដើម្បីលើកកម្ពស់ភាពចម្រុះ និងបរិយាបន្នសង្គមនៅកម្ពុជា

2024/04/06 07:34:42 pm        335

អង្គការកម្ពុជាអភិវឌ្ឍន៍សហគមន៍ និងបរិស្ថាន និងអង្គការ អុកស្វាម បានរួមគ្នារៀបចំពិព័រណ៍ «ឥទ្ធិពលនៃបរិយាបន្ន» ក្នុងគោលបំណងអបអរសារទរខួប ៨ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ វឌ្ឍនភាព និង​សមិទ្ធផល ដែលសម្រេចបានជាមួយអង្គការដៃគូ និងក្រុមគោលដៅ និងការ​សម្រេច​បាន​ជោគជ័យគួរជាទីមោទននៃគម្រោង វ៉យ ក្នុងប្រទេសកម្ពុជា។

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម នៅក្នុងកម្មវិធីកាលពីរសៀលនៅថ្ងៃទី៥ ខែ​មេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីនេះឡើង ដើម្បីលើកកម្ពស់ និងពង្រឹង​ការ​ផ្សព្វផ្សាយ និង​បង្កើនការយល់ដឹងអំពីបរិយាបន្ន និងភាពចម្រុះ ដោយបាន​ពង្រឹង​ភាព​អង់អាច​ដល់​សហគមន៍​ដែលធ្វើការជាមួយ ដើម្បីជំរុញពួក​គេ​មាន​លទ្ធភាព​ចូលរួម​យ៉ាង​ពេញ​លេញ​លើ​គ្រប់ក​ម្រិត និងនៅក្នុងវេទិកានានា ចាប់ផ្តើមពីកម្រិតការអភិវឌ្ឍន៍សហគមន៍ រហូតដល់កិច្ច​ពិភាក្សា​កម្រិត​គោលនយោបាយ ដោយឈរទៅលើគោលការណ៍ "បរិយាបន្ន ដោយមិនទុក​នរណា​ម្នាក់​ចោល​ឡើយ។

ទាក់ទិននឹង វ៉យ លោកស្រីនាយិកា បានបញ្ជាក់ថា គឺជាកម្មវិធីផ្តល់ជំនួយ​ប្រកប​ដោយភាព​ច្នៃ​ប្រឌិត ដើម្បីគាំទ្រមនុស្ស និងក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការរើសអើង ដើម្បី​ពួក​គេ​​​មានលទ្ធភាព និងឥទ្ធិពល ទទួលបានធនធានសម្រាប់បង្កើនផលិតភាព ទទួលបាន​សេវា​សង្គម និងឱកាសចូលរួមក្នុងការធ្វើសេចក្តីសំរេចលើការអភិវឌ្ឍកម្រិតគោលនយោបាយ។ កម្មវិធី វ៉យ នេះដែរ មានគោលបំណងពង្រឹងសមត្ថភាព និងភាពអង់អាច​របស់​អង្គការ​សង្គម​ស៊ីវិល​តំណាង​ឲ្យ​ក្រុមគោលដៅដែលងាយរងគ្រោះ និងក្រុមដែលមានសម្លេងភាគតិច ដើម្បីមាន​ឥទ្ធិពល​ក្នុងការស្វែងរកមតិគាំទ្រ និងដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានឮ និងឆ្លើយតប។

លោក ស៊ូ សុជាតិ នាយកប្រតិបត្តិរបស់អង្គការ Live & Learn Cambodia បានលើកឡើងថា ពិតជា​មានសារៈសំខាន់ណាស់ដែលមនុស្ស ឬក្រុមដែលប្រឈមនឹងភាពងាយរងគ្រោះ ឬការ​រើស​អើង មានកន្លែងសម្រាប់បញ្ចេញនិងលើកឡើងនូវកង្វល់របស់ពួកគេ ដើម្បីដោះស្រាយតម្រូវការ និង​អាទិភាពរបស់ពួកគេ។ លោកបានបន្តថា មានមោទនភាព​ក្នុង​ការ​សម្រប​សម្រួល​បង្កើត​ជា​កន្លែង​ និងការផ្តល់ឱ្យអង្គការដៃគូ និងក្រុមគោលដៅ​នូវ​ឱកាស​សម្រាប់​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ​ពេញ​លេញ និងការទំនាក់ទំនងគ្នាទៅវិញទៅមក រួមទាំងជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ពួក​គេ​ផង​ដែរ។

សូមបញ្ជាក់ថា កម្មវិធីនេះដែរ ក៏មានការតាំងបង្ហាញស្តង់ពិព័រណ៍, សិក្ខាសាលាចែករំលែក និង​រៀន​សូត្រ, សកម្មភាពជាក្រុម និងការដាក់បង្ហាញសមិទ្ធផលនៃគម្រោង ពីដៃអង្គការដៃគូទាំង២៦ របស់​កម្មវិធី វ៉យវគ្គទី២ (២០២១-២០២៤)។ តាមរយៈការបង្ហាញសាច់រឿង, ការជជែកពិភាក្សា និង​ការសម្តែង និងលើកឡើងអំពីដំណើរវិវត្តន៍​ឆ្ពោះទៅកាន់​បរិយាបន្ន​របស់​សហគមន៍​នៃ​ក្រុម​គោល​ដៅ​ទាំងអស់ រួមមានក្រុមជនមានពិការភាព ក្រុមអ្នកស្រលាញ់ភេទដូចគ្នា អ្នកប្តូរយេនឌ័រ ក្រុម​ស្ត្រីដែលប្រឈមមុខនឹងការកេងប្រវ័ញ្ច អំពើហិង្សា និង/ឬការរំលោភបំពាន ក្រុមយុវជន និង​មនុស្សវ័​យចាស់ដែលងាយរងគ្រោះ ក្រុមជនជាតិដើមភាគតិច និងជនជាតិភាគតិច៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm