និយ័តករ និងក្រុមហ៊ុនធានារ៉ាប់រង ឯកភាពលើចំណុច៣សំខាន់ ដើម្បីស្វែងរកធាតុចូល​ក្នុងការដោះស្រាយបញ្ហាប្រឈម

2024/04/06 09:18:38 pm        122

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងបណ្តាក្រុមហ៊ុនធានារ៉ាប់រង បានឯកភាព​គ្នាលើ​ចំណុច​សំខាន់ៗ​ចំនួនបី ដើម្បីជាធាតុចូលនៅក្នុង​ការ​បង្កើន​កិច្ច​សហការ និង​ដោះស្រាយ​បញ្ហា​ប្រឈមនានា។

ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងវេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា វេទិកានិយ័តករ និង​អគ្គនាយក​ធានារ៉ាប់រង ឆ្នាំ២០២៤ នេះរៀបចំឡើងក្នុងគោលបំណង បង្កើន​កិច្ច​សហការ​រវាង​វិស័យរដ្ឋ និងឯកជនដើម្បីធានាបាននូវការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និង​អត្ថ​ប្រយោជន៍នៃការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច និងផ្តល់​ឱកាស​ជូន​វិស័យ​ឯកជន​បង្ហាញ​ពីផលវិបាក បញ្ហាប្រឈមនានា ដែលកំពុងជួបប្រទះ​ក្នុង​ការ​ប្រកប​អាជីវកម្ម​កន្លង​មក ដើម្បីស្វែងយល់ និងរកដំណោះស្រាយរួមគ្នា ក្នុងគោលដៅពង្រីកសក្តានុពល ក៏ដូចជា​បង្កើន​ការ​យល់​ដឹងអំពីវិស័យធានារ៉ាប់រងឱ្យកាន់តែទូលំទូលាយដល់សាធារណជនទូទៅផងដែរ។

ក្នុងការបញ្ចៀស ហានិភ័យនានាដែលនឹងអាចកើតមានក្នុងពេលអនាគត ហើយជា​លទ្ធផល​វេទិកា​និយ័តករ និងអគ្គនាយកធានារ៉ាប់រង គ.ស.២០២៤ បានដោះស្រាយ និងឯកភាពលើ ៣ចំណុចរួមមាន៖ ទី១ ឯកភាពជំរុញការអនុវត្តបទប្បញ្ញត្តិជាធរមានចំពោះឯកសារ និងលក្ខ​ខណ្ឌតម្រូវ។ ទី២ ឯកភាពផ្តល់រយៈពេលគ្រប់គ្រាន់ដល់គ្រឹះស្ថានធានារ៉ាប់រងក្នុងការពិនិត្យ និង​ផ្តល់ធាតុចូល សម្រាប់កិច្ចពិគ្រោះយោបល់អំពីការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងទី៣ ឯកភាពផ្តល់ការអនុញ្ញាតជាក់ស្តែងតាមករណីផលិតផលនីមួយៗលើកលែងតែផលិតផលដែលមានការពាក់ព័ន្ធ។

យោងតាមនិយ័តករធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ននេះកម្ពុជា មានគ្រឹះស្ថាន​ធានា​រ៉ាប់​រង​សរុប​ចំនួន​៩៧ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត, ក្រុមហ៊ុន​ធានារ៉ាប់រងខ្នាតតូច ចំនួន៧, ក្រុមហ៊ុនធានារ៉ាប់រងបន្ត ចំនួន១, ក្រុមហ៊ុនជើង​សារ​ធានា​រ៉ាប់រង ចំនួន២០, ក្រុមហ៊ុនភ្នាក់ងារធានាប្រាប់រ៉ាប់រង ចំនួន៣៤ និងក្រុមហ៊ុន​វាយ​តម្លៃ​ហានិភ័យ​ធានា​រ៉ាប់រង ចំនួន៣ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        69
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm