ប្រជាជន​អាល្លឺម៉ង់​ចោទសួរ​អំពី​ដំណោះស្រាយ​បញ្ហា​ទឹកជំនន់ ខណៈ​ក្តី​សង្ឃឹម​នៃ​ការស្វែងរក​អ្នក​រស់​រាន​មាន​ជីវិត​កាន់តែ​តិច​

2021/07/22 08:59:02 pm        469

​អាល្លឺម៉ង់៖ មន្ត្រី​ផ្តល់​ជំនួយ​សង្គ្រោះ​បាន​បន្ថយ​ក្តី​សង្ឃឹម​កាលពី​ថ្ងៃ​ពុធ ក្នុង​ការ​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​បន្ថែម​ទៀត ​នៅ​តាម​គំនរ​បាក់បែក​នៃ​ភូមិឋាន​នានាដែល​រង​ការ​បំផ្លិច​បំផ្លាញ ​ដោយ​ទឹកជំនន់​នៅ​ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់ ខណៈ​ការស្ទង់មតិ​បាន​បង្ហាញ​ថា ​ជនជាតិ​អាល្លឺម៉ង់​ជាច្រើន​យល់​ថា ​ក្រុម​អ្នកធ្វើ​គោលនយោបាយ​មិនបាន​ធ្វើ​អ្វី​គ្រប់គ្រាន់ ​ដើម្បី​ការពារ​ពួកគេ​ទេ​។​

​មនុស្ស​ជាង ១៧០​នាក់​បាន​ស្លាប់​ដោយសារ​ទឹកជំនន់​កាលពី​សប្ដាហ៍​មុន ដែល​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ប្រទេស​អាល្លឺម៉ង់ ​ក្នុង​រយៈពេល​ជាង​កន្លះ​សតវត្ស​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​នៅតែ​កំពុង​បាត់​ខ្លួន​នៅឡើយ​។ លោកស្រី Sabine Lackner អនុប្រធាន​ទីភ្នាក់ងារ​សហព័ន្ធ​សម្រាប់​ការ​ផ្តល់​ជំនួយ​បច្ចេកទេស (THW) បាន​ប្រាប់​សារ​ព័ត៌មាន​អាល្លឺម៉ង់ Redaktionsnetzwerk Deutschland ថា យើង​កំពុង​តាម​ស្វែងរក​មនុស្ស​ដែល​បាត់​ខ្លួន​ ស្រប​ពេល​យើង​សម្អាត​ផ្លូវ​ និង​បូម​ទឹក​ចេញពី​បន្ទប់​ក្រោម​ដី​នានា។​

​លោកស្រី​បាន​បន្ថែម​ថា ពេលនេះ​ជនរងគ្រោះ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​រក​ឃើញ​ទំនងជា​ស្លាប់​ហើយ​។​ សម្រាប់​ជំនួយ​បន្ទាន់ រដ្ឋាភិបាល​សហព័ន្ធ​នឹង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដំបូង​ចំនួន ២០០​លាន​អឺ​រូ (២៣៥.៥លាន​ដុល្លារ​) ហើយ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ លោក Olaf Scholz បាន​និយាយ​ថា ​ថវិកា​ជាច្រើន​អាច​ត្រូវ​បាន​ផ្តល់​ជូន​ប្រសិនបើ​ចាំបាច់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm