កោះតៃវ៉ាន់រិះគន់បូលីវី ចំពោះការបង្ហាញសាមគ្គីភាពជាមួយចិន

2024/04/06 11:25:51 pm        159

រដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ (ទី៦ ខែមេសា) នេះ បានរិះគន់ប្រទេសបូលីវី ចំពោះ​ការបង្ហាញសាមគ្គីភាពជាមួយប្រទេសចិន បន្ទាប់ពីមាន​គ្រោះរញ្ជួយ​ដីវាយ​ប្រហារ​លើ​កោះ​នេះ។

គួរ​បញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ បានស្លាប់ និងជាង ១.១០០នាក់ បាន​រងរបួស​ដោយ​សារគ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ ដែលបានវាយប្រហារកោះតៃវ៉ាន់ កាលពីថ្ងៃពុធ (ទី៣ ខែមេសា) ដោយការមានច្បាប់សាងសង់យ៉ាងតឹងរ៉ឹង និងការត្រៀមខ្លួនជាស្រេច សម្រាប់​គ្រោះ​មហន្តរាយ​គ្រប់ទីកន្លែង ត្រូវបានចាត់ទុកថា ជាការបញ្ចៀសបាននូវការខូចខាតធ្ងន់ធ្ងរជាងនេះ។

កាលពីថ្ងៃសុក្រ (ទី៥ ខែមេសា) ក្រសួងការបរទេសបូលីវីបានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​និយាយ​ថា ប្រទេសនេះ «សូមបង្ហាញនូវ​សាមគ្គីភាព​របស់​ខ្លួន​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅចំពោះមុខការបាត់បង់អាយុជីវិត និងការខូច​ខាត​សម្ភារៈ​ធ្ងន់​ធ្ងរដែល​បណ្តាល​មក​ពី​គ្រោះរ​ញ្ជួយដីដ៏ធំមួយដែលបានកើតឡើងក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ នៅឯឆ្នេរ​សមុទ្រ​របស់​កោះតៃវ៉ាន់»។

ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការរបស់បូលីវីនោះ នៅថ្ងៃសៅរ៍នេះ តាមរយៈការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់លោក Joseph Wu បានឲ្យដឹងថា៖ «អ្នកមិន​គួរ​ក្លាយ​ជា​អាយ៉ង​ដ៏​គួរ​ឲ្យអាណិត និងអាក្រក់របស់អ្នកវាតទីនិយម គឺ PRC (សាធារណរដ្ឋប្រជាមានិតចិន) ពោល​គឺ​ធ្វើតាមខ្សែញាក់របស់ទីក្រុងប៉េកាំងនោះឡើយ»។ លោកបានបន្ថែមថា៖ «មិនខុស​ពី​កោះតៃវ៉ាន់​ដែរ បូលីវីមិនមែនជាផ្នែកនៃប្រទេសចិនកុម្មុយនីស្តទេ។ មិនថា ច្រើន ឬក៏តិច»។

ដោយឡែក ក្រសួងការបរទេសតៃវ៉ាន់ក៏បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់បូលីវីផងដែរ ដោយ​លើកឡើងថា ប្រទេសនេះកំពុងធ្វើតាមរដ្ឋាភិបាលចិន ដើម្បីផ្សព្វផ្សាយ​ការ​និយាយ​មិន​ពិត​ជា​អន្តរជាតិ ដែលមើលងាយដល់អធិបតេយ្យភាពរបស់យើង។

ទីក្រុងប៉េកាំង​បានអះអាងថា កោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់នូវគំនិត ក្នុង​ការ​ការ​ប្រើប្រាស់កម្លាំង ដើម្បីនាំយក​កោះដែល​គ្រប់​គ្រង​ដោយ​ខ្លួនឯង​នេះ​ឲ្យមក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់ខ្លួនឡើយ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm