សង្ក្រាន្តវិទ្យាល័យហ៊ុន សែនអង្គចកស្រុកជុំគិរី បង្ហាញទម្រង់របាំ និងល្បែងប្រជាប្រិយ​ខ្មែរជាច្រើនប្រភេទ

2024/04/06 11:40:04 pm        874

សិស្សានុសិស្ស និងនាយកសាលាបានបញ្ជាក់ថា សង្ក្រាន្តឆ្នាំថ្មីនៅវិទ្យាល័យហ៊ុន សែន អង្គចក ស្រុក​ជុំគិរីឆ្នាំនេះរៀបចំបានល្អ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន ការតុបតែងលម្អ ការ​ចូលរួម​ទស្សនា ពិសេសបានបង្ហាញទម្រង់របាំ និងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ សំដៅ​លើក​កម្ពស់សិល្បៈ វប្បធម៌ អរីយធម៌ ទំនៀមទម្លាប់របស់ខ្មែរសុទ្ធសាធ ញ៉ាំឲ្យសង្ក្រាន្ត​កាន់​តែ​មាន​ភាព​ទាក់ទាញ និងសប្បាយរីករាយជាងមុន ។

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន អង្គចក ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជំគិរី ខេត្ត​កំពត បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែល​ឆ្នាំ​នេះ​សាលារៀនបានរៀបចំសង្ក្រាន្តឆ្នាំថ្មីបានល្អ អធឹកអធម និងសប្បាយរីករាយជាងមុន។ ពួក​គាត់​បាន​បង្ហាញការកត់សំគាល់ថា សង្ក្រាន្តឆ្នាំនេះមានភាពទាក់ទាញខ្លាំង ដោយសារ​មាន​ការ​ចូល​សម្តែង​របាំ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ពីក្រុមសិស្សានុសិស្ស។ ហើយ​ទិដ្ឋភាព​ និងបរិយាកាសជារួម នៃសង្ក្រាន្តឆ្នាំនេះ មើលទៅមានទម្រង់ជាខ្មែរសុទ្ធសាធ មិន​បាន​ចម្លង​ពី​ប្រទេសណាទេ ។ 

លោក កៅ ជ្រឿន នាយករងសាលាវិទ្យាល័យ ហ៊ុន សែន អង្គចក បានប្រាប់ឲ្យដឹងថា សង្ក្រាន្ត​វិទ្យាល័យ ហ៊ុន សែន អង្គចក រៀបចំបានល្អ ក្រោមបរិយាកាសសប្បាយរីករាយបំផុត ដោយមាន​ការ​ចូល​រួម​ពីអាជ្ញាធរ ថ្នាក់ដឹកនាំមន្ទីរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​មក​ទស្សនាជាង១ពាន់នាក់។ សង្ក្រាន្តរៀចំឡើងដោយផ្ទិតផ្ចង់បំផុត ដោយគិតទៅលើអត្ថរូប និង​អត្ថន័យ ដើម្បីបំផុសយុវជនឲ្យចូលរួមថែរក្សា សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និង​ល្បែង​ប្រជាប្រិយ​របស់ខ្មែរ។ លោកបានបន្តថា កម្មវិធីមានដូចជា ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ និ​ង​លើក​រាសី ការសម្តែងរបាំរបាំត្រុដិ របាំជូនពរ របាំគោះអង្រែ របាំពង្សាវតាខ្មែរ ការទស្សនា និង​ភ្លក់​ម្ហូប​អាហារដែលបានរៀបចំដោយសិស្សតាមតូបនីមួយៗ កម្មវិធីប្រឡងចម្រៀង ការលេងល្បែង​ប្រជាប្រិយ​ខ្មែរដូចជា៖ វាយក្អម ឆក់ស្លឹកឈើ ចោលឈូង លាក់កន្សែង ។ លោកបានបន្តថា តំណាង​ឲ្យ​គ្រូ និងសិស្សនៃវិទ្យាល័យហ៊ុន សែន អង្គចក សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែល​ស្វែង​រកសន្តិភាព និងការអភិវឌ្ឍន៍លើកគ្រប់វិស័យ ពិសេសបង្ក​ឱកាស​ឲ្យ​សាលា​រៀន​បាន​រៀបចំ​សង្ក្រាន្ត​ឆ្នាំថ្មីយ៉ាងសប្បាយរីករាយបំផុត។

ស្រុកជុំគិរី ជាអតីតសមរភូមិសង្គ្រាមអូសបន្លាយយូរជាងគេ ក្នុងចំណោមស្រុកទាំងអស់​របស់​ខេត្ត​កំពត ប៉ុន្តែបច្ចុប្បន្ន ជ្រកក្រោមម្លប់នៃសន្តិភាព ស្រុកជុំគិរី​មាន​ការ​អភិវឌ្ឍ​រីកច្រើនលើកគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ កូនចៅប្រជាពលរដ្ឋមានឱកាសសិក្សារៀនសូត្របានគ្រប់ៗគ្នា ជាក់ស្តែង​សង្ក្រាន្ត​វិទ្យាល័យអាចដំណើរការទៅបានយ៉ាងរីករាយនាពេលនេះ ក៏ដោយសារតែ​មាន​ការ​ចូល​រួម​សហការសាមគ្គី រៀបចំពីសំណាក់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ផងដែរ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm