មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ នាឱកាសបុណ្យចូលឆ្នាំថ្មី

2024/04/07 05:06:08 pm        160

នៅថ្ងៃទី០៦ ខែមេសា ម្សិលមិញនេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅផ្ដល់ជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។

ក្នុងឱកាសនោះឯកឧត្តម មាស សុខសេនសាន បានថ្លៃងថា នេះជាលើកទី៣២ហើយ ដែលរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌចាប់ តាំងពីឆ្នាំ២០០៨មក ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ នឹងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមកផ្ដល់ជូនបងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ដែល​កំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ដពុះពារ ការលំបាកក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ឯកឧត្តម បន្តថា ទាំងនេះពិតជាមិនអាចកាត់ផ្ដាច់បាន ពីវីរភាពដ៏ឧត្តុង្គឧត្តមរបស់កងទ័ព ដែលឈរជើង ការពារនៅសមរភូមិមុខ និងបានធ្វើពលិកម្មដ៏ធំធេងហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិតដើម្បីបុព្វហេតុកាពារជាតិ សុខសន្តិភាព និងស្ថិរភាពនយោបាយ​ជូនប្រជាជនកម្ពុជា ឱ្យរស់នៅយ៉ាងសុខសាន្ត។

ឯកឧត្តម បានបន្ថែមថា ស្ថិតនៅក្នុងទស្សនវិស័យនៃសិល្បៈនៃការចែករំលែក ក្រោមគំនិត​ផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី នាយករដ្ឋមន្រ្តី នាពេលបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានបន្តចងសម្ព័ន្ធ មេត្រីជាមួយ​អង្គភាព​ទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជម្រុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព ​ការផ្សាភ្ជាប់នូវស្មារតីសាមគ្គីភាព រវាងសមរភូមិក្រោយជាមួយ​សមរភូមិមុខ ឱ្យកាន់តែជិតសិ្នទ្ធ ដើម្បីលើកកម្ពស់ជីវភាពរស់ នៅរបស់កងទ័ពឱ្យកាន់តែ​ប្រសើរឡើង។

ទន្ទឹមនេះ ឯកឧត្តម ក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ​របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលជាកម្លាំងយុវជន បន្តវេនប្រកប​ដោយ​សក្ដានុពលខ្លាំងក្លា មានចំណេះដឹងជ្រៅជ្រះ បាននឹងកំពុងបន្តអភិវឌ្ឍន៍​ ប្រទេសជាតិ ជា​ពិសេសការធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅ​ និងមានប្រសិទ្ធភាពលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិស័យការពារជាតិ ​ព្រមទាំងសមិទ្ធផលនាដើមនីតិកាល ជាពិសេសការបំពេញបេសកកម្ម​ក្រៅប្រទេស​ធំៗ ដោយបាននាំមកនូវជោគជ័យធំធេង ទាំងផ្នែកការទូត នយោបាយ និង​សេដ្ឋកិច្ចជូន​ជាតិមាតុភូមិ និងប្រជាជន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិលើ ឆាកអន្តរជាតិ។

សូមបញ្ជាក់ថា ​អំណោយដែលកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ​ទទួលបាននា ​ពេលនោះ ដោយ​អង្គភាពនីមួយៗ ទទួលបានថវិកា ​២លានរៀល ​និងគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត នឹង​ជូនដល់កងកម្លាំងទាំង២អង្គភាព​ ក្នុងម្នាក់ៗ ​ទទួលបានថវិកា​ ៥ម៉ឺនរៀល រួមជាមួយប្រាក់​ឧបត្ថម្ភ​របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៥ខេត្ត ចំនួន៥លានរៀល៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm