អ្នកគោរពបូជាប៉ាឡេស្ទីនជួបប្រទះការបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកនៅបរិវេណវិហារ al-Aqsa ក្នុងក្រុងហ្សេរុយសាឡឹម

2024/04/07 06:16:23 pm        222

កងកម្លាំងនគរបាលអ៊ីស្រាអែល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក នៅថ្ងៃទី២ ដើម្បីបំបែកក្រុមអ្នកគោរពបូជាប៉ាឡេស្ទីន បន្ទាប់ពីការបួងសួងពេលព្រលឹមមុនថ្ងៃរះ នៅក្នុងបរិវេណវិហារ អាល់ អាកសា (al-Aqsa) ក្នុងក្រុងហ្សេរុយសាឡឹម កាលពីចុងសប្ដាហ៍នេះ។

ក្រុមអ្នកបួងសួង កំពុងអធិស្ឋានមុនពេលព្រឹកព្រលឹមថ្ងៃរះ នៅថ្ងៃចុងក្រោយនៃបុណ្យរ៉ាម៉ាដាននៅ al-Aqsa ដែលត្រូវបានចាត់ទុកដោយឥស្លាមសានិកថា ជាទីសក្ការៈបូជាដ៏ពិសិដ្ឋបំផុតទីបីរបស់សាសនាអ៊ីស្លាម។

នគរបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកគោរពបូជារាប់ពាន់នាក់បានចូលរួម ហើយខ្លះបានចាប់ផ្តើមស្រែកពាក្យស្លោក។ អ្នកផ្សេងទៀតបានបាញ់កាំជ្រួចទៅលើកងកម្លាំងនគរបាល ហើយនគរបាលបានបំបែកហ្វូងមនុស្ស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ជនជាតិប៉ាឡេស្ទីន ១៦នាក់ ត្រូវបានឃុំខ្លួននៅខាងក្រៅបរិវេណព្រះវិហារនោះ។

ក្នុងអំឡុងពេលអធិស្ឋាន មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅជិតព្រះវិហារកំពូលរាងដោម( Dome of the Rock) ដោយស្រែកគាំទ្រតំបន់ហ្កាហ្សា និង បរិវេណវិហារអ៊ីស្លាម Al-Aqsa ។

ខណៈតំបន់នេះ ជារឿយៗជាកន្លែងនៃការប៉ះទង្គិចគ្នារវាងជនជាតិទាំង២ ក្រុមអ្នកគោរពបូជាប៉ាឡេស្ទីនបាននិយាយថា ក្រុមអាជ្ញាធរអ៊ីស្រាអែលបានរឹតបន្តឹងការចូលទៅកាន់វិហារ al-Aqsa ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមអ៊ីស្រាអែលលើពួកសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាកាលពីថ្ងៃទី ៧ ខែតុលា។

បរិវេណដែលមានទីតាំងនៅកណ្តាលទីក្រុងចាស់នៃក្រុងហ្សេរូសាឡឹម(Old City) ត្រូវគេស្គាល់ថាជាទីសក្ការបូជាដ៏ពិសិដ្ឋបំផុតទី ៣ សម្រាប់ប្រជាជនម៉ូស្លីម និងត្រូវបានជនជាតិជ្វីហ្វហៅថាជា ប្រាសាទភ្នំ ឬ Temple Mount៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm