អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញ ជួបសំណេះសំណាល និងជូនពរឆ្នាំប្រពៃណីជាតិខ្មែរ

2024/04/07 09:14:07 pm        209

ភ្នំពេញ៖ រាជធានីភ្នំពេញ និងទីក្រុងហូជីមិញមានកិច្ចសហប្រតិបត្តិការល្អ ទាំងវីស័យវប្បធម៌ សេដ្ឋកិច្ចការអប់រំ និងទេសចរណ៍ជាដើម ហើយរាជធានីភ្នំពេញក៏ជាទីក្រុងមួយដែលបានពង្រីកខ្លួនកាន់តែខ្លាំងក្លា ជាមួយនិងការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានអគារខ្ពស់ៗជាច្រើន ដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់។

នេះជាការលើកឡើងរបស់ឯកឧត្ដម ង្វៀម វ៉ានណាម ឧត្ដមសេនីយ៍ទោ មេបញ្ជាការស្នាក់ការកណ្តាលយោធាទីក្រុងហូជីមិញ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាមប្រចាំទីក្រុងហូជីមិញ ខណៈដែលឯកឧត្ដម ដឹកនាំប្រតិភូមកជួបសំណេះសំណាល ជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ង្វៀម វ៉ានណាម បានលើកឡើងទៀតថា កម្ពុជា និងវៀតណាម ឲ្យតែមាន​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិនៃប្រទេសទាំងពីរតែងបានជួបសំណេះសំណាល និងជូនពរគ្នា​ទៅវិញទៅមក ដែលនេះជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងគ្នា ហើយការជួបគ្នានេះក៏ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងឲ្យកាន់​តែល្អប្រសើរឡើងបន្ថែមទៀតផងដែរ។ទំនាក់ទំនងនៃប្រទេសទាំងពីរបានជំរុញ​ឲ្យទីក្រុងមួយ​ចំនួនរបស់រៀតណាម បានចងសម្ព័ន្ធមេត្រីភាពជាមួយនឹងរាជធានីភ្នំពេញផងដែរ ក្នុងនោះ​ទីក្រុងហូជីមិញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះទេ កងពលមួយចំនួនរបស់កម្ពុជារួមជាមួយ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធ​ហត្ថរាជធានីភ្នំពេញក៏បានចងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងហូជីមិញផងដែរ ដែលធ្វើឲ្យទំនាក់ទំនង​កាទូត​នៃប្រទេសទាំង២កាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជា គឺមានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៦៧ ដែលគិតមកដល់ពេល​នេះមានរយៈពេល៥៧ឆ្នាំហើយ ជាទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អនេះ នាំឲ្យមានអ្នកវិនិយោគទុនវៀតណាម បានមកវិនិយោគទុននៅកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបានធ្វើឲ្យទំហំពាណិជ្ជកម្មរបស់​វៀតណាម​នៅកម្ពុជាបានការឡើងជាលំដាប់ផងដែរ។ បន្ថែមពីនេះសម្រាប់យុវជនកម្ពុជា និង​យុវជនវៀតណាម​ក៏បានធ្វើទំនាក់ទំនងគ្នាល្អ ​និងមានភាពរឹងមាំផងដែរ សម្រាប់បន្តទំនាក់ទំនង​នេះកាន់តែល្អទៅថ្ងៃអនាគត។ ផ្ដើមចេញពីទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជានាពេលនេះ នឹងបន្តពូនជ្រុំទៅដល់យុវជនជំនន់ក្រោយ បន្តទំនាក់ទំនងនេះកាន់តែល្អបន្ថែមទៀត​ទៅថ្ងៃអនាគត។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍បន្តទៀតថា តាមគោលនយោបាយរាជរដ្ឋាភិបាល​ដឹកនាំ​ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​គឺការរិតចំណង​សាមគ្គីភាពជាមួយវៀតណាមឲ្យកាន់តែរឹងមាំ និងយូរអង្វែង ដើម្បីប្រយោជន៍​នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        33
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm